នុះវីវហើយ លោកពេជ្រ ស្រស់ ស្នើសមត្ថកិច្ចចាត់វិធានការលើថៅកែហ្គារាស់សាំងPTTនៅរង្វង់មូលគួរស្រូវ នឹងបក្ខពួក ដែលចាប់វាយបុរសម្នាក់ដោយចោទថា បានទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់នារី
បន្ទាប់ពីថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ ជាប់ផ្លូវជាតិលេខ២ បានចាប់ និងវាយបុរសម្នាក់ដោយចោទថា បានចូលទៅអុកឡុក និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់នារី ប្រមុខបក្សយុវជនកម្ពុជា ថាសមត្ថកិច្ចត្រូវចាត់វិធានការលើថៅកែហ្គារាស់សាំងPTTនៅកប់ស្រូវនឹងបក្ខពួក។
ប្រមុខបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានលើកឡើងតាមហ្វេសបុកនៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ ថា សូមសមត្ថកិច្ចចាត់វិធានការលើថៅកែហ្គារាស់សាំងPTTនៅកប់ស្រូវនឹងបក្ខពួក ពីព្រោះប្រទេសមានច្បាប់គឺត្រូវតែគោរពច្បាប់ជាធរមាន។
លោកបន្ថែមថា អ្នកធ្វើខុស គឺត្រូវតែប្រគល់ឱ្យ អ្នកអនុវត្តច្បាប់ចាត់ការទៅតាមផ្លូវច្បាប់ដែលមានចែង។ សូមរួមគ្នាបញ្ឈប់សកម្មភាពក្រៅប្រព័ន្ធច្បាប់ ដើម្បី ធានាសិទ្ធជូនពលរដ្ឋគ្រប់ៗ រូប ។
សូមរំលឹកផងដែរថា ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ ជាប់ផ្លូវជាតិលេខ២ លោក សារុន វិថូរ៉ាត់ ដែលគេស្គាល់ថា ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ បានចាប់ និងវាយបុរសម្នាក់ដោយចោទថា បានចូលទៅអុកឡុក និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់នារី ។ ទង្វើរបស់ថៅកែរូបនេះគឺជាបទល្មេីសហឹង្សារដោយចេតនាដែលត្រូវប្រឈមមុខចំពោះផ្លូវច្បាប់៕