កូន​ដុត​ភ្លើង​ស្ងោរ​ក្តាម​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​

 

​ព្រៃវែង​៖​ យ៉ាងហោចណាស់​ផ្ទះឈឺមួយខ្នងត្រូវអគ្គីភ័យឆាប់ឆេះ​អស់ទាំង​ស្រុង​ ដោយសារកូន​ដុត​ភ្លើង​ស្ងោរ​ក្តាម​ បណ្តាល​ឲ្យ​ឆេះដល់ផ្ទះ។ ហេតុការនេះកើតឡើងកាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០៩១​ នៅ​​ភូមិ​ព្រែក​ចង្ក្រាន​ក្រោម​ ឃុំ​ព្រែក​ចង្ក្រាន​ ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង​។​

​មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ បាន​ឲ្យ​ដឹង​ថា​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ ឈាង​ គុ​ន្ធា​ ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ កើតហេតុ​ខាងលើ​ ឆេះ​ខូចខាត​ទាំងស្រុង​ ផ្ទះ​មាន​ទំហំ​ 4​ម​×5​ម​(​ ផ្ទះ​ទាម​ជាប់​ដី​)​ ធ្វើ​អំពី​ត្នោត​និង​ឫស្សី​ជញ្ជាំង​ស័ង្កសី​ ដំបូល​ប្រក់​ស្លឹក​។​ ​បណ្តាល​ឲ្យ​ខូចខាតៈ​ខោអាវ​អស់ទាំង​ស្រុង​ និង​សម្ភារ​ប្រើប្រាស់​ មួយ​ចំនួន​​លុយ​ខ្មែរ​២​លាន​រៀល​។​

​ករណី​នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​ប្រជាពលរដ្ឋ​ធ្វើការ​ពន្លត់​រួចរាល់​ជា​ស្ថាពរ​មិន​មាន​ប៉ះពាល់​ដល់​ផ្ទះ​នាក់​ជិតខាង​ឡើយ​។​ ក្នុង​ហេតុ​ការ​គ្រោះ​អគ្គិ​ស​ភ័យ​នេះ​មិន​បណ្តាល​អោយ​មាន​មនុស្ស​រង​របួស​ទេ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds