សម្តេចតេជោ ហ៊ុន សែន ៖ ពេលនេះ កម្ពុជាយើងអាចមានលទ្ធភាពព្យាបាលដោះដូរសរីរាង្គ ដូចជាក្រលៀនជាដើមបានហើយ គឺនៅមន្ទីរពេទ្យ…
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី១៦ធ្នូនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាជម្ងឺធ្ងន់ធ្ងរបដូចជាការឈានទៅដល់ការដោះដូរសរីរាង្គ ដូចជាក្រលៀន ជាដើម គឺកម្ពុជាយើងអាចមានលទ្ធភាពធ្វើបានដូចនៅបណ្តាប្រទេសគេដែរ គឺនៅមន្ទីរពេទ្យកងទ័ព។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋចូលពិនិត្យ និងព្យាបាលនៅមន្ទីពេទ្យកងទ័ពព្រោះថាពេលនេះមន្ទីរពេទ្យកងទ័ពយើងអាចធ្វើបានដូចមន្ទីរពេទ្យនៅក្រៅប្រទេសផងដែរ។
សម្តេចតេជោនាយរដ្ឋមន្ត្រីប្រមុខដឹកនាំកម្ពុជាបានខិតខំជំរុញការអភិវឌ្ឍវិស័យសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពជាមួយបច្ចេកវិទ្យាទំនើបថ្មីៗដើម្បីទុកជាកន្លែងព្យាបាលរបស់ជាតិសម្រាប់បងប្អូនប្រជាពលរដ្ឋយើង៕