កុំភ្លេចចូលរួមអោយបានគ្រប់ៗគ្នា ! ពិព័រណ៍សៀវភៅលើកទី៨ នៅសល់១ថ្ងៃនេះទៀត
(ភ្នំពេញ) ៖ សម្រាប់ពិព័រណ៍សៀវភៅឆ្នាំនេះ មានអ្នកចូលរួមទស្សនា ប្រមាណជា១០ម៉ឺននាក់។ ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៨ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ធ្នូ នៅបណ្ណាល័យជាតិ ក្នុងទីក្រុងភ្នំពេញ ។ ដូច្ចេះនៅសល់រយៈពេលពេញមួយថ្ងៃនេះទៀតមហាជនទូទៅអាចទៅចូលរួមទស្សនាក៏ដូចជាអាននិងទិញសៀវភៅទាំងអស់គ្នាដើម្បីទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនទៀត។ ពិព័រណ៍សៀវភៅលើកទី៨ ឆ្នាំ២០១៩នេះអ្នកបោះពុម្ពផ្សាយសៀវភៅនិងអ្នកនិពន្ធរាប់រយនាក់បាននាំយកសៀវភៅរាប់ពាន់ចំណងជើង ទៅតាំងបង្ហាញនិងដាក់លក់ផងដែរ។
គួររំលឹកថា ក្នុងពិធីបើកពិព័រណ៍ថ្ងៃដំបូង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ ទៅដល់យុវជនកម្ពុជាទាំងអស់ ត្រូវចូលរួមអានសៀវភៅ ឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង ព្រោះជាប្រទីបបំភ្លឺផ្លូវ នាពេលខាងមុខ ។ ចំណែក លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានយល់ឃើញដែរថា ការអានសៀវភៅច្រើនកាលណា គឺល្អបំផុត ដូច្នេះ ការអានសៀវភៅ មាន២របៀប ដូចជា អានដើម្បីស្រាវជ្រៅ និងអានដើម្បីកម្សាន្ដ ។
ក្នុងពិធីសម្ពោធពិព័រណ៍សៀវភៅ ថ្នាក់ជាតិលើកទី៨ ក្រោមប្រធានបទ “ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ” ។ ការអានសៀវភៅច្រើន ដើម្បីបង្កើតជាទីផ្សារដ៏ទូលំទូលាយ។ ដូច្ចេះ សូមឲ្យយុវជនយើង អានឲ្យបានច្រើន ដើម្បីបង្កើនចំណេះ ហើយដើម្បីយកចំណេះហ្នឹង សម្រាប់ជាប្រទីបបំភ្លឺផ្លូវ ក្នុងអាជីព នៅថ្ងៃមុខ៕