លោក ព្រាប សុវត្ថិ ក្លាយជាអគ្គរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន ISUZU
(ភ្នំពេញ)៖ កំពូលតារាចម្រៀង ប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្តិ បានក្លាយជាអគ្គរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន ISUZU ដែលក្រុមហ៊ុនលក់រថយន្ត ដែលជាប្រភេទរថយន្តភីកអាប់ ដែលមានការច្នៃប្រឌិតថ្មី លំដាប់ថ្នាក់ពិភពលោក ។
ក្រុមហ៊ុន ISUZU បានកំពុងបន្តភាព ជាអ្នកនាំមុខគេ និងដឹកនាំ “ឆ្ពោះទៅមុខ ប្រកបដោយឧត្តមភាព” ហើយបានប្រកាសជាផ្លូវការ អគ្គរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន ISUZU ដែលជាកំពូលតារាចម្រៀង ប្រចាំកម្ពុជា លោក ព្រា សុវត្ថិ នឹងតំណាង អោយរថយន្ត Isuzu D-Max Blue Powe ។
ក្នុងឱកាស ពិធីជប់លៀង “ណែនាំអគ្គរាជទូត សុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ” កាលពីយប់មិញនេះ ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹង ពីម៉ាកយីហោនេះ កាន់តែខ្លាំងថែមទៀត។ តាមប្រសាសន៍ របស់លោក Shuichiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជាអ្នកតំណាង ចែកចាយរថយន្ត Pickup និង SUV នៅប្រទេសកម្ពុជា បានអោយដឹងថា “ក្រុមហ៊ុនបានចូលមកកាន់ ទីផ្សារកម្ពុជា ជាផ្លូវការ ក្នុងឆ្នាំ២០១៦ ហើយក៏ចាប់ផ្ដើមទទួលបាន ការច្រើនឡើងៗ ជាបន្តបន្ទាប់ពី សំណាក់អតិថិជនកម្ពុជា។
ចាប់តាំងពីពេលនោះមក ការលក់រថយន្តអ៊ីស៊ូហ្ស៊ុ ប្រភេទភីកអាប់ បានកើនឡើងជាបន្តបន្ទាប់ ដោយសារតែអតិថិជន មានទំនុកចិត្តលើដំណើរការ របស់រថយន្ត ភាពរឹងមាំ នៃសាកស៊ីរថយន្ត សមត្ថភាពទប់លំនឹង នៅលើដងផ្លួវ សន្សំសំចៃប្រេងខ្ពស់ រួមជាមួយ និងមជ្ឈមណ្ឌល ផ្តល់សេវាកម្ម ក្រោយលក់ប្រកបដោយ ស្តង់ដារខ្ពស់ផងដែរ។ ដើម្បីពង្រឹងគ្រួសារ អ៊ីស៊ូហ៊្សុ យើងបានកំពុងអនុវត្ត នូវសកម្មភាពទាំងឡាយទាំង Off line និង Online។ ឥលូវនេះយើងគិតថា វាជាពេលវេលាដ៏សាកសម ដើម្បីមានអគ្គរាជទូត សុឆន្ទៈម្នាក់ ដើម្បីពង្រឹង កេរ្តិ៍ឈ្មោះម៉ាកយីហោ របស់យើងគឺ – អ៊ីស៊ូហ៊្សុ ឆ្ពោះទៅមុខ ប្រកបដោយឧត្តមភាព” ។
លោក Mori បានបន្ថែមទៀតថា “មូលហេតុដែលក្រុមហ៊ុន អ៊ីស៊ូហ៊្សុ បានជ្រើសរើស កំពូលតារាចម្រៀង សិល្បៈករដ៏ឆ្នើម ចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ដោយសារតែលោកមាន Lifestyle ត្រូវជាមួយរថយន្ត “Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់”។ យើងជឿជាក់យ៉ាងមុតមាំថា លោក ព្រាប សុវត្ថិ នឹងក្លាយជា អ្នកតំណាងរបស់យើង ក្នុងការប្រាស្រ័យទាក់ទង ជាមួយក្រុមគ្រួសារ អតិថិជន ISUZU របស់យើង។ យើងពិតជាមានកិត្តិយស ខ្លាំងបំផុត ដែលបានលោកធ្វើជា អគ្គរាជទូតសុឆន្ទៈ ដើម្បីឆ្លុះបញ្ចាំង ពីរូបភាពល្អឥតខ្ចោះ នៃប្រេន ISUZU របស់យើង និងបង្កើនចំនេះដឹង អំពីផលិតផល ឲ្យកាន់តែល្អបន្ថែមទៀតថា “ ISUZU មិនត្រឹមតែកំលាំងម៉ាស៊ីន ខ្លាំងតែប៉ុណ្ណោះទេ ប៉ុន្តែក៏ទាន់សម័យផងដែរ”។
អត្តចរិតល្អឥតខ្ចោះ និងស្ទីលប្លែកៗ របស់លោកពិតជា សាកសមទៅនឹងរថយន្ត “ Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់” ។ ក្រៅពីការផ្សព្វផ្សាយ ពាណិជ្ជកម្ម តាមទូរទស្សន៍ លោក ព្រាប សុវត្ថិ ក៏នឹងចូលរួម សកម្មភាពជាច្រើន ជាមួយក្រុមហ៊ុន អ៊ីស៊ូហ៊្សុ នៅឆ្នាំក្រោយៗផងដែរ។
ចំណែក លោក ព្រាប សុវត្ថិ ដែលជាទូតសុឆន្ទៈ របស់រថយន្ត “Isuzu D-Max Blue Power” បានអោយដឹងថាលោកបានបើកបររថយន្ត “Isuzu D-Max Blue Power” ដែលជាសេរីថ្មីចុងក្រោយបំផុត ជិត2ខែហើយ មុនពេលក្លាយជា អគ្គរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន អ៊ីស៊ូហ៊្សុ ជាផ្លូវការនេះ។ អ្វីដែលលោកចូលចិត្តបំផុតនោះ គឺប្រសិទ្ធភាពប្រេងឥន្ធនៈ (4-5L/100km) និងផាសុកភាព ក្នុងពេលបើកបរ មិនថាកាលៈទេសៈផ្លូវ បែបណានោះទេ។ លោកពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានធ្វើការជាមួយ ក្រុមហ៊ុនISUZU ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយ នៅលើពិភពលោក ដែលបានចែករំលែកទាំងតម្លៃ និងស្ទីលរបស់លោក៕