ឌុន​ រយ៉ា​ ចាប់​អាជីព​ប្រដាល់​ដំបូង​ ព្រោះ​ឃើញ​គេ​ហាត់​ និង​ឡើង​ប្រកួត​សប្បាយ​

ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៩ ម៉ោង 07:25PM

អ្នក​លេង​គុន​ខ្មែរ​មក​ពី​បន្ទាយមានជ័យ​ ឌុន​ រយ៉ា​ ថា​ចូល​ចាប់​អាជីព​ប្រដាល់​នេះ​ដំបូង​ឡើយ​ គឺ​ដោយ​សារ​តែ​ឃើញ​គេ​ហាត់​សប្បាយ​ ប្រកួត​បាន​លុយ​ចាយ​ ទើប​ចាប់​ផ្ដើម​​ចូល​ហ្វឹកហាត់​ជាមួយ​តា​ ហើយ​ក៏​បន្ត​ដល់​សព្វ​ថ្ងៃ​នេះ​តែ​ម្ដង។​

រយ៉ា​ បាន​ឲ្យ​ដឹង​ថា​ មុន​ដំបូង​ខ្លួន​ហ្វឹកហាត់​ជា​មួយ​ព្រឹទ្ធាចារ្យ​ប្រដាល់​ជើង​ចាស់​ ឌុន​ សុផូ​ នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ​ឯណោះ​ទេ​ តែ​ដោយ​សារ​តែ​លោក​តា​បាន​ទទួល​មរណភាព​ទៅ​ក៏​មក​ហ្វឹកហាត់​ជា​មួយ​លោក​ អេ​ ភូថង​ ជំនួស​វិញ។យុវជន​វ័យ​១៦-១៧​ឆ្នាំ​ រូប​នេះ​បន្ថែម​ទៀត​ថា ​បន្ទាប់​ពី​ហ្វឹកហាត់​យូរៗ​ទៅ​ក៏​មាន​ចិត្ត​ស្រឡាញ់​ ខណៈ​ការ​ប្រកួត​តែងតែ​បាន​ថវិកា​ផង​នោះ​ ទើប​ជំរុញ​អ្នក​ស្នង​គុន​ខ្មែរ​ខាង​លើ​នេះ​ចាប់​ផ្ដើម​ស្រឡាញ់​ និង​ប្ដេជ្ញា​សាង​កេរ្តិ៍​ឲ្យ​ល្បី​នៅ​ពេល​ខាង​មុខ។​ កូន​សិស្ស​លោក​ អេ​ ភូថង​ រូប​នេះ​នឹង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ ដើម្បីល្បី​ឈ្មោះ​ដូច​រៀមច្បង​ រឿង​ សោភ័ណ្ឌ​ ជា​ដើម។​

កីឡាករ​ ឌុន​ រយ៉ា​ ជា​កូន​សិស្ស​លោក​ អេ​ ភូថង​ ប្រកួត​បាន​៣២​ដង​ ឈ្នះ​ ២២​ ចាញ់​៩​ និង​ស្មើ​១​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​កីឡាករ​ លី​ លន់​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៩​ នៅ​សង្វៀន​ TV5​ កន្លង​ទៅ​សប្ដាហ៍​មុន​នេះ៕​
អត្ថបទ៖ ពេជ្រ គឹមស្រ៊ិន
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds