ក្រុមហ៊ុន ស្តារអូតូ បានរៀបចំ ព្រឹត្តិការណ៍ បរិច្ចាគឈាមដ៏ធំមួយដោយសហការជាមួយអង្គភាពសារព័ត៌មានក្នុងស្រុក

(ភ្នំពេញ)៖ ក្រុមហ៊ុន ស្តារអូតូខេមបូឌា និង ដៃគូ សារព័ត៌មាន ផ្លូវការមួយចំនួន សហការ ជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និង សមាគមន៍ អ្នកផ្តល់ឈាម កម្ពុជា ទាំងអស់បានរួមគ្នាបង្កើតកម្មវិធី បរិច្ចាគ ឈាម សប្បុរសធម៌ ក្រោម ប្រធានបទ « ផ្តល់ ឈាម ផ្តល់ក្តី ស្រឡាញ់និងសង្គ្រោះជីវិត មនុស្ស ដោយ គ្មាន ការរើសអើង » ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងក្រសួងព័ត៌មានផងដែរ នៅ ថ្ងៃ សៅរ៍ ទី ១៤ ធ្នូ នេះ។

កម្មវិធី នេះ បានចាប់ផ្តើម ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៣ រសៀល នៅអគារតាំងបង្ហាញ រថយន្ត មើស៊ី ឌី ស – បិ នស៍ដែល ស្ថិតនៅ បណ្តោយ ផ្លូវ ៦០ ម៉ែត្រ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ក្រុមហ៊ុន ស្តារអូតូដែលជាអ្នកផ្តួចផ្តើមបង្កើតកម្មវិធីនេះសូមអំពាវនាវ ដល់ ប្រជាជន កម្ពុជា គ្រប់ ជាន់ថ្នាក់ ទាំងអស់ ចូលរួម បរិច្ចាគ ឈាម ដោយ ស្ម័គ្រចិត្ត ឲ្យ បាន ច្រើន ព្រោះ ការផ្តល់ ឈាម គឺជា ការផ្តល់ នូវ ក្តី ស្រឡាញ់ ដែល មិនអាច កាត់ថ្លៃ បាន ហើយ ថែមទាំង បាន សង្គ្រោះ ជីវិត មនុស្ស ទូទៅ ដោយ គ្មាន ការរើសអើង ថែមទៀត ផង ។

ការផ្តល់ឈាម របស់លោក អ្នកបានជួយ សង្គ្រោះ ជីវិត មនុស្ស បាន មួយ នាក់ ឬ ច្រើន នាក់ ឈាម ដំណក់ ជីវិត ។ អ្នកចូលរួម បរិច្ចាគ ឈាម ក៏ នឹង ទទួលបាន កាដូ អនុស្សាវរីយ៍ អាហារសម្រន់ និង ភេសជ្ជៈ សម្រាប់ ទទួលទាន ដោយ ឥតគិតថ្លៃ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds