ឆ្នេរបាក់ខ្លង ខេត្តកោះកុង ជាកន្លែងដ៏ស្រស់បំព្រងនិងទាក់ទាញជាងឆ្នេរសមុទ្រមួយចំនួន
(កោះកុង) ៖ ខេត្តកោះកុងជាខេត្តមួយដែលមានសក្តានុពលយ៉ាងខ្លាំងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់តំបន់ឆ្នេរ ក្រៅពីដែនកោះដែលមានភាពទាក់ទាញនោះ ខេត្តកោះកុង ក៏មានឆ្នេរខ្សាច់ជាច្រើនទៀតគួរជាទីចាប់អារម្មណ៍ ។ក្នុងចំណោមឆ្នេរល្បីៗទាំងនោះ មានឆ្នេរបាក់ខ្លង ជាតំបន់ឆ្នេរ មួយដែលទើបតែមានឈ្មោះបោះសំឡេងនាពេលថ្មីៗនេះប៉ុណ្ណោះ ។ កន្លងឆ្នេរនេះពុំសូវមានអ្នកស្គាល់ច្រើនប៉ុន្មានឡើយ។
ប៉ុន្តែពេលនេះដោយសារតែមានប្រពន្ធផ្លូវស្អាតល្អជាងមុនបានធ្វើឱ្យឆ្នេរនេសាទនេះមានភ្ញៀវទេសចរស្គាល់កាន់តែច្រើនឡើងៗ ។
ឆ្នេរបាក់ខ្លង ដែលមានចម្ងាយប្រហែល៧គីឡូម៉ែត្រភាគខាងជើងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ឆ្នេរនេះ វែង និងមានទេសភាពស្អាត ព្រមទាំងមានការអភិវឌ្ឍគួរអោយចាប់អារម្មណ៍ដូចជា ភោជនីយដ្ឋាន កាស៊ីណូ …៕