ប្រជាពលរដ្ឋ ចំនួន៥២គ្រួសារដែលផ្ទះរបស់គាត់ត្រូវបានភ្លើងឆេះ នៅខណ្ឌមានជ័យ ពេលនេះទទួលបានផ្ទះថ្មីហើយ
(ភ្នំពេញ)ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋ ចំនួន៥២គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
ផ្ទះប្រជាពលរដ្ឋទាំង៥២គ្រួសារ ត្រូវបានអគ្គីភ័យឆេះអស់កាលពីថ្ងៃទី១៧ ខែមិនា ២០១៩ កន្លងទៅនេះ។ ដោយមានការឧបត្ថម្ភពីសម្តេចតេជោ ក៏ដូចជាការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការមូលនិធិកុមារកម្ពុជា (CCF) សប្បុរសជន សាលារាជធានី អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផ្ទាល់ ពួកគាត់បានរួមគ្នាសាងសង់លំនៅដ្ឋានថ្មីជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង៥២គ្រួសារ ដែលត្រូវធ្វើពិធីប្រគល់នៅពេលនេះ៕