ព្រះមហាក្សត្រប្រោសព្រះរាជទានសារលិខិត ចូលរួមអបអរសាទរ និងជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារលិខិត ចូលរួមអបអរសាទរ និងជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្តេច នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។
ក្នុងព្រះរាជសារលិខិតរបស់ព្រះមហាក្ស បានសម្តែងនូវសេចក្តីអបអរសាទរ និងកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឆ្នើម បានខិតខំបំពេញភារកិច្ចមនុស្សធម៌ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រអស់ពីកម្លាំងកាយចិត្ត គ្រប់កាលៈទេសៈ ក្នុងទូទាំងប្រទេសកម្ពុជា៕