​ផ្លូវ​ល្បឿន​លឿន​កម្ពុជា គ្រោង​សាងសង់​អោយ​រួច​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២២ មុនSea Games

 

​ភ្នំពេញ​៖ ចាប់តាំងពី​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​មក ល្បឿន​នៃ​ការកសាង​ប្រទេសជាតិ​ក៏​កាន់តែ​ដើរ​លឿន​ទៅមុខ​។ ក្នុង​មួយរយៈ​ពេល​ដ៏​ខ្លី​ចុងក្រោយ​នេះ គឺ​កម្ពុជា​បាន​សាងសង់​ហេ​ដ្ធា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន​មាន​ផ្លូវ ថ្នល់​តូចធំ និង​ស្ពាន​កាត់​ទន្លេ និង​ស្ពាន​អាកាស​ជាច្រើន ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ការប្រកប​អាជីវកម្ម​តូចធំ​នៅ​ពាសពេញ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការលើកឡើង​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នៅលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទ​១២​ធ្នូ​នេះ។

សម្តេច​បាន​បន្តថា ទន្ទឹមនឹង​នេះដែរ ចំពោះ​ការសាងសង់ “ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​” គឺ​កំពុងដំណើរការ​យ៉ោ​ង​សកម្ម ដែល​មកទល់​ខែធ្នូ ២០១៩ នេះ​គឺ​សម្រេចបាន​ជាង ៧% ហើយ ដែល​គ្រោង​សាងសង់​អោយ​រួច​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២២ មុន​ប្រារ​ព្ឋ​បើក​កីឡា​ស៊ី​ហ្គេម (Sea Games)​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២៣​។ ​

​ការសាងសង់​បណ្តាញ​ផ្លូវ​ល្បឿន​លឿន (Expressway) នេះ​គឺ​នឹង​ជួយ​ពង្រឹងសមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា ព្រោះ​ផ្លូវ​ល្បឿន​លឿន​អាច​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​បានល្អ​លឿន​រហ័ស​ទាន់ពេល​និង​ចំណេញ​ពេលវេលា​ដឹកជញ្ជូន​ជាង​ផ្លូវ​ធម្មតា ដែលជា​មូលដ្ឋាន​ដ៏​សំខាន់បំផុត​សម្រាប់​បម្រើអោយ​វិស័យ​ឧស្សាហកម្ម​ទំនើបៗ និង​សកម្មភាព​ដឹកជញ្ជូន​ធន់​ធ្ងន់​ក្នុង​កម្រិត​អន្តរជាតិ​ផងដែរ​។​

​សម្តេច​បន្ថែមថា ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា (Expressway) គឺ​ស្របទៅនឹង​សមាហរណកម្ម​ក្នុង​តំបន់​ទាំង​ក្នុង​អាស៊ាន និង​មហា​អនុតំបន់​ទន្លេមេគង្គ នឹង​ពិភពលោក​ទាំងមូល ដែល​នឹង​ជួយ​ត​ភា្ជ​ប់​បណ្តាញ​ដឹកជញ្ជូន​ក្នុង​តំបន់​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត និង​ជាការ​លើកកម្ពស់​សមត្ថ​ភាព​ដឹកជញ្ជូន​កម្ពុជា​ឲ្យ​សមស្រប​ទៅតាម​ការអភិវឌ្ឍ​បែប​សាកលភាវូបនីយកម្ម ព្រមទាំង​ជួយ​បង្កើន​នូវ​តុល្យភាព​នៃ​ការអភិវឌ្ឍ​ដែនដី ដោយ​ផ្សារភ្ជាប់​រាជធានី​ភ្នំពេញ​ជាមួយនឹង​ទី​រួម​ខេត្ត​នានា និង​ជា​មាគ៌ា​ដ៏​សំខាន់​ឆ្ពោះទៅកាន់​ពិភពលោក​ទៀតផង​។

​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ ដែល​ផ្តល់នូវ​ផលប្រយោជន៍​កាន់តែច្រើន​ឡើងដល់​បង​ប្អូន​ប្រជា​ពលរ​ដ្ធ​នៅ​ទូទាំងប្រទេស​៕ ​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open