លោក ពេជ្រ ស្រស់ ៖ ពេទ្យត្រូវស្មោះត្រង់ជាមួយអ្នកជំងឺ តុលាការត្រូវស្មោះត្រង់ជាមួយច្បាប់

 

បន្ទាប់ពីតំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក កូយ សៅ កោះហៅ​ប្រធានគណបក្ស​យុវជនកម្ពុជា អោយ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី១២ ធ្នូនេះ​ ពាក់ព័ន្ធ​នឹង​ករណី​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ លោកពេជ្រ ស្រស់ ថាឈឺចូលពេទ្យ មានរឿងចូលតុលាការគឺជារឿងសាមញ្ញរបស់មនុស្សលោក។

តាមរយៈទំព័រហ្វេសបុករបស់ប្រមុខបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ដោយភ្ជាប់ជាមួយរូបថតនៅក្នុងតុលាការ ថាឈឺចូលពេទ្យ មានរឿងចូលតុលាការគឺជារឿងសាមញ្ញរបស់មនុស្សលោក។ ប៉ុន្តែសំខាន់តើពេទ្យស្មោះត្រង់នឹងអ្នកជំងឺដែរឬទេ ហើយតុលាការមានភាពស្មោះត្រង់នឹងច្បាប់ដែរឬអត់។សិទ្ធិអ្នកគឺខ្ញុំមិនបំពានទេ ហើយអ្នកក៏មិនត្រូវបំពានសិទ្ធិរបស់ខ្ញុំដែរ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds