សួនទឹកកម្សាន្តធំជាងគេបង្អស់មិនធ្លាប់មាននៅកម្ពុជា នឹងបើកជាផ្លូវការនៅដើមឆ្នាំ២០២០

(ភ្នំពេញ)៖សួនទឹកកម្សាន្តដែលមានឈ្មោះថា ហ្គាឌិន ស៊ីធី វ័តធើផាក ដែលជាសួនទឹកកម្សាន្ដធំជាងគេមួយនៅអាស៊ាននឹងបើកសម្ពោធដំណើរការនៅដើមខែមេសា ឆ្នាំ ២០២០ខាងមុខនេះហើយ។
សួនទឹកកម្សាន្ត ធំទី១ មិនធ្លាប់មាន នៅកម្ពុជានេះ វិនិយោគ សាងសង់ ក្នុងទឹកប្រាក់ ប្រមាណ ៥៥លាន ដុល្លារអាមេរិក ។ វិនិយោគសាងសង់ ដោយឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន ក្រុមប្រឹក្សា ភិបាល នៃក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាក្រុមហ៊ុន វិនិយោគ ខ្មែរដ៏ធំល្បីល្បាញ មួយនៅ ក្នុង ប្រទេសកម្ពុជា។

សួនទឹកកម្សាន្ត ហ្គាដិនស៊ីធី វ័តធើផាក នេះ អភិវឌ្ឍសាងសង់ នៅលើផ្ទៃដីជិត ៧ហិកតា ដែលស្ថិតនៅ ក្នុងតំបន់ អភិវឌ្ឍន៍ ទីក្រុងរណបថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយ ចង្វារ ប្រមាណ ជាង ១៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ កន្លងមក ក្រុមហ៊ុនធ្លាប់ បានអះអាងថា សួនទឹកកម្សាន្តនេះ នឹងបើកដំណើរការ នៅចុងឆ្នាំ ឬដើមឆ្នាំ ២០២០ ប៉ុន្តែពេលនេះម្ចាស់ គម្រោង វិនិយោគ បានបញ្ជាក់ អះអាង ពេលវេលា ច្បាស់ជាថ្មី ម្តងទៀតថា នឹងបើកដំណើរការ ជាផ្លូវការ នៅ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ខាងមុខ។

ទស្សនៈជំនួញ នៅពីក្រោយការវិនិយោគរាប់ពាន់លានដុល្លារ របស់មហាសេដ្ឋី លី យ៉ុងផាត់
លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រង គម្រោង សាងសង់ សួនទឹក ហ្គាដិនស៊ីធី វ័តធើផាក បានអះអាងថា ការរៀបចំដេគ័រ រៀបចំសួនច្បារ ផ្លូវដើរខាងក្នុង និង សម្អាតតែប៉ុណ្ណោះ។ លោក ស៊ូរ៉ាឆេតបន្តថាលក្ខណៈពិសេស របស់សួន ទឹកកម្សាន្ត ដ៏ធំដំបូងគេ បង្អស់ នៅកម្ពុជានេះ មានកន្លែង សំខាន់ៗ ដូចជា សមុទ្រ សិប្បនិម្មិត ទឹកជ្រោះធ្លាក់ លើភ្នំ សិប្បនិម្មិត កន្លែងរំអិល ទឹករាំ តាម ចង្វាក់ភ្លេង ទោងរំអិល ដ៏ធំបំផុត មាន ស្ទីមកម្តៅ កន្លែង ក្មេងលេង ជាច្រើន។

លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រងគម្រោងសាងសង់សួនទឹក ហ្គាដិនស៊ីធី វ័តធើផាក
លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រងគម្រោងសាងសង់សួនទឹក ហ្គាដិនស៊ីធី វ័តធើផាក។
លោក ឧកញ៉ា សេង ញ៉ក់ នាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានឲ្យ ដឹងថា ដោយសារតែ មើលឃើញ ថា នៅរាជធានី ភ្នំពេញយើង ក៏ដូចជា ប្រទេសខ្មែរយើង ខ្វះកន្លែង កម្សាន្ត កម្រិតស្តង់ដារ អន្តរជាតិ បែបនេះហើយ ទើបក្រុមហ៊ុន របស់ លោកសម្រេចចិត្ត សាងសង់ សួនទឹកកម្សាន្ត ដ៏ធំជាងគេ មួយនេះឡើង។ សួនទឹកកម្សាន្ត ហ្គាដិន ស៊ីធី វ័តធើផាក នេះ គឺជាគម្រោង ធំជាងគេទី១ ក្នុងតំបន់ អាស៊ាន ពោលគឺដណ្តើម តំណែងធំ ជាងសួន ទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ ទៅ ៥០ភាគរយឯណោះ។ សួនទឹកកម្សាន្តនេះ សាងសង់ រំលេចទៅ តាម បែបរចនាបថ សម័យ អង្គរ ដែលមានរូប អប្សរា ដំរី ប្រសាទ បាយ័ន អង្គរវត្ត លាយឡំទៅ នឹងរចនាបថ សម័យ ទំនើប មកពីអឺរ៉ុប និងអាមេរិក ផងដែរ។

លោកឧកញ៉ា សង្ឃឹមថា នៅពេលដែលសួនទឹកកម្សាន្ត នេះសាងសង់ រួចរាល់ហើយ វាមិនត្រឹមតែ ទាក់ទាញ ភ្ញៀវទេសចរ ក្នុងស្រុកប៉ុណ្ណោះទេ វាក៏នឹងទាក់ទាញ ភ្ញៀវទេសចរ ពីក្រៅប្រទេស មកកម្សាន្ត នៅប្រទេសកម្ពុជា យើងផងដែរ។ ហើយនៅពេលនោះ អ្នករស់នៅភ្នំពេញ និងតាមបណ្តាខេត្តនានា ក្នុងប្រទេស មិនចាំបាច់ ចំណាយ ពេលវេលា និងថវិកាច្រើនដើម្បី ធ្វើដំណើរកម្សាន្ត ទៅក្រៅស្រុក នោះដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds