ប៉ោយប៉ែត កើនឡើងតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ៣កន្លែងហើយ ជាមួយរោងចក្រជិត ២០
(ប៉ោយប៉ែត)៖ តំបន់សេដ្ឋកិច្ចពិសេស នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន មានចំនួន ៣ កន្លែងហើយដែលមាន មានរោងចក្រសរុបចំនួនជិត ២០ រោងចក្រហើយ និងផ្ដល់ការងារដល់ពលរដ្ឋរាប់ពាន់នាក់។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ត្រូវបាន គេដឹងថា គឺជា តំបន់សេដ្ឋកិច្ចពិសេស ថ្មី មួយ ដែលទើបបានបើកដំណើរការហើយនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០១៩នេះនេះ។
បើតាម ទិន្នន័យពី ក្រុមប្រឹក្សាអភីវឌ្ឍន៍កម្ពុជាបច្ចុប្បន្ននៅទូទាំងប្រទេស កម្ពុជា មានតំបន់សេដ្ឋកិច្ច ពិសេស ដែលមានដំណើរការ ចំនួន ២៣ កន្លែងដែលមានរោងចក្រចំនួន ៤៩០ និងបង្កើតការងារបាន ចំនួនប្រមាណជាង១៣ម៉ឺនកន្លែង។ ដោយឡែកទីក្រុងប៉ោយប៉ែតមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣កន្លែងដែលមានរោងចក្រចំនួន ១៧ និងបង្កើតការងារ បានចំនួន ៧.៥០០ កន្លែងក្នុងនោះរោងចក្រ ដែលជាការវនិយោគ មកពីប្រទេស ជប៉ុន មានចំនួន ៨ និងបង្កើតការងារបានចំនួនជាង ២ពាន់កន្លែង។ តំបន់សេដ្ឋកិច្ចពិសេសទាំងបីនៅក្នុង ក្រុងប៉ោយប៉ែតនេះ មានដូចជាតំបន់សេដ្ឋកិច្ចពិសេសអូរនាង ប៉ោយប៉ែត, តំបន់សេដ្ឋកិច្ចពិសេស សានកូប៉ោយប៉ែត និង តំបន់សេដ្ឋកិច្ចពិសេសដែលទើប តែ សម្ពោធ បើកដំណើរការ ថ្មី គឺ ប៉ោយប៉ែត ភីភី។
ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភីវឌ្ឍន៍កម្ពុជាបាន អះអាងថាតាមរយៈ ការបណ្ដាក់ទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ ផលិត សម្ភារៈ បរិក្ខារ អេឡិចត្រូនិក ដែលជាការវិនិយោគ វិនិយោគចូលរួមចំណែក អភិវឌ្ឍ វិស័យ ឧស្សាហកម្ម ក៏ដូចជា បង្កើត ការងារ នៅនឹងកន្លែង ជូនដល់ ប្រជាពលរដ្ឋកម្ពុជា ស្របទៅនឹង គោនយោបាយ អភីវឌ្ឍន៍ វិស័យឧស្សាហកម្ម កម្ពុជា ឆ្នាំ២០១៥-២០២៥ ផងដែរ៕