សម្តេចតេជោ ហ៊ុន សែន ៖ មន្ទីរពេទ្យកាល់ម៉ែត្រទទួលព្យាបាលអ្នកជំងឺដោយមិនគិតថ្លៃដល់ពលរដ្ឋណាដែលមាន…
(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់នាព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មន្ទីរពេទ្យកាល់ម៉ែត្រជាមជ្ឍមណ្ឌលពហុបច្ចេកទេសមួយក្នុងការព្យាបាលអ្នកជំងឺទូទៅ មកដល់នេះយើងទទួលបានថវិកាពីបណ្តាសប្បុរសជនប្រមាណជាង៧២លានដុល្លារ ថវិកា
រដ្ឋ៣០លានលានដុល្លារ។ យើងនឹងប្រែក្លាយ
មន្ទីរពេទ្យកាល់ម៉ែត្រទៅជាមន្ទីរពេទ្យទំនើប មានបច្ចេកវិទ្យាគ្រប់គ្រាន់ ដោយត្រូវទិញឧបករណ៍ទំនើបៗបន្ថែម។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា មន្ទីរពេទ្យនេះគឺមិនយកថវិកាថ្លៃព្យាបាលជំងឺចំពោះអ្នកដែលមានប័ណ្ណក្រីក្រ , អ្នកដែលមានប័ណ្ណសមធម៌ និងអ្នកដែលមានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ចំពោះអ្នកដែលមានលទ្ធភាពគឺយកថវិការធម្មតា ដើម្បីទុកផ្គត់ផ្គង់មន្ទីរពេទ្យខ្លួនឯងផង និងមន្ទីពេទ្យផ្សេងផងដែរ៕