បញ្ចប់ការប្រកួត កម្ពុជា បានចាញ់ មីយ៉ាន់ម៉ា ដោយសារបាល់កាត់សេចក្ដី១១ម៉ែត្រ ដោយកីឡាករ កែវ សុខផេង ស៊ុតមិនចូល
(ម៉ានីល)៖ ជំនួបប្រកួតរវាងក្រុម U22 កម្ពុជា ប៉ះ U22 មីយ៉ាន់ម៉ា ដើម្បីដណ្តើមចំណាតថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធ នៅ SEA Games ឆ្នាំ២០១៩ តែគួរអោយសោកស្ដាយ ដោយសារតែកីឡាករ កែវ សុផេង បានទាត់បាល់បាល់១១ម៉ែត្រមិនចូល។
ទី១៖ កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងតារាងមេដាយ ដ្បិតកាលពី SEA Games 2017 នៅប្រទេសម៉ាឡេស៊ី បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៨។
ទី២៖ កម្ពុជា ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ ៤ក្រុមចុងក្រោយ) លើកដំបូងក្នុង SEA Games ប្រភេទកីឡាបាល់ទាត់។
ទី៣៖ កម្ពុជា ស៊ុតចូលទីលឿនបំផុតនៅ SEA Games ដោយប្រើពេលត្រឹមតែ ១៨វិនាទីប៉ុណ្ណោះ ស៊ុតដោយកីឡាករវ័យក្មេង សៀង ចន្ធា៕