សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាបានឆ្លងកាត់សង្គ្រាមដ៏រាំរ៉ៃជាច្រើន ទម្រាំទទួលបានសុខសន្តិភាពនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយ ឈ្នះ ឈ្នះ

(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១០ ធ្នូ ២០១៩នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ទាក់ទងទៅនឹងប្រវត្តិរបស់ប្រទេសកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើន ទម្រាំទទួលបាននូវសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចដោយសម្ដេចបានមានប្រសាសន៍ថា៖ កម្ពុជាបានឆ្លងកាត់នូវទុក្ខសោក និងមហាវិនាសកម្មដោយសារសង្គ្រាមជាបន្តបន្ទាប់និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឥចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥- ១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈមជាច្រើន ដែលកម្ពុជាត្រូវដោះស្រាយ ទាំងផ្នែកសេដ្ឋកិច្ចសង្គម នយោបាយនិងការទូតផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ប្រវត្តិអតីតយុទ្ធជនដែលបានឆ្លងកាត់សង្គ្រាមពិតជាមានភាពស្រដៀងគ្នានៅគ្រប់បណ្ហាប្រទេសនៅលើពិភពលោក ក្នុងន័យនេះ ក្រុមជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុភូមិរបស់ខ្លួន់ គឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ពស់ជាមួយនឹងមនសិកាស្នេហាជាតិរបស់ខ្លួន ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតីនីមួយៗ។ ជាក់ស្ដែង អតីតយទ្ធជនដោយសារសង្គ្រាមនៅកម្ពុជាបានឆ្លងកាត់នូវទុក្ខសោក និងមហាវិនាសកម្មដោយសារសង្គ្រាមជាបន្តបន្ទាប់និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឥចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥- ១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈមជាច្រើន ដែលកម្ពុជាត្រូវដោះស្រាយ ទាំងផ្នែកសេដ្ឋកិច្ចសង្គម នយោបាយនិងការទូត ជាពិសេសការតស៊ូ ជាមួយនឹងសង្គ្រាមស៊ីវិល ជាបន្តបន្ទាប់នៅក្នុងប្រទេស ។

សម្តេចបានមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាព នៅចុងឆ្នាំ ១៩៩៨ តាមរយៈការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះកម្ពុជាទទួលបាននូវការឯកភាពទឹកដីទាំងស្រុង
កងកម្លាំងប្រដាប់អាវុធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃអតីតយុទ្ធជនដោយសារសង្គ្រាម បានធ្វើសមាហរណកម្មក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds