លោក ពេជ្រ ស្រស់ ថា ដើម្បីឲ្យកម្ពុជាមានការគោរពសិទ្ធិមនុស្សរឹងមាំ គឺត្រូវរួមគ្នាគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន នឹងស្មើភាពគ្នា
ភ្នំពេញ៖ ១០ធ្នូ ឆ្នាំ២០១៩នេះ គឺជាថ្ងៃចុងក្រោយនៃការឈប់សម្រាកនៅកម្ពុជា សម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិ។ រដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលនូវថ្ងៃឈប់សម្រាកសម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិ ចាប់ពីឆ្នាំ២០២០ទៅ។ លោក ពេជ្រ ស្រស់ ថាដើម្បីឲ្យកម្ពុជាមានការគោរពសិទ្ធិមនុស្សរឹងមាំ គឺត្រូវរួមគ្នាគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន នឹងអ្នកអនុវត្តច្បាប់គឺត្រូវតែអនុវត្តឲ្យស្មើភាព។
តាមរយៈទំព័រហ្វេសបុករបស់ខ្លួននៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានលើកឡើងថា អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ២០១៩។សិទ្ធិអ្នក សិទ្ធិខ្ញុំ កុំឲ្យលើសលួសលើគ្នាអាចក្លាយទៅជាការរំលោភសិទ្ធិមនុស្ស ។
លោកបន្ថែមថា ដើម្បីឲ្យកម្ពុជាមានការគោរពសិទ្ធិមនុស្សរឹងមាំ គឺត្រូវរួមគ្នាគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន នឹងអ្នកអនុវត្តច្បាប់គឺត្រូវតែអនុវត្តឲ្យស្មើភាព មិនរើសមុខ មិនប្រកាន់នូវឋានៈតួនាទី បុគ្គលណាមួយឡើយ ហើយជាពិសេសគឺទប់ស្កាត់កុំឲ្យមានអំពើពុករលួយកើតមាននៅក្នុងការអនុវត្តច្បាប់នោះឡើយ។