ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​ (​កាប់​នឹង​កាំបិត​)

(ប៉ៃលិន)៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​ (​កាប់​នឹង​កាំបិត​)​ កាលពី​វេលា​ម៉ោង​០០​ និង​ ១៥​នាទី​ ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​ ភូមិ​ស្លា​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។​

​មន្ត្រី​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា​៖​ ជន​បង្ក​ឈ្មោះ​ អុល​ ទូច​ (​ហៅ​ ហឿ​ន​)​ ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ កម្មករ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្លា​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។​ ចំនែកឯ​ជន​រង​គ្រោះ​ឈ្មោះ​ ហៀ​ក​ ហេង​លី​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ នគរបាល​ជាតិ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ស្លា​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ រង​របួស​ក្បាល​ធ្ងន់ធ្ងរ​ ។​

វត្ថុ​តាង​រួម​មាន​៖​ កាំបិត​ខ្វែវ​ ចំនួនៈ​ ០១​ដើម​ ប្រវែង​ប្រហែល​ ១​ម៉ែត្រ​ ២​សង់ទីម៉ែត្រ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ អនុវត្ត​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open