លោក ពេជ្រ ស្រស់ ៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក មានប្រសាសន៍ថា គាត់គ្មានអំណាចទេគឺស្មើពស់ ព្រលិតក្នុងការទប់ស្កាត់អំពើរំលោភប្រលាយ និង តំបន់លិចទឹកមួយ ដោយភារៈកិច្ចទប់ស្កាត់នេះលើ…..

(ភ្នំពេញ)៖ យោងតាមខ្លឹមសារបឋមសំខាន់ៗនៃកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
ជាមួយនឹងរដ្ឋមន្ត្រីក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី០៩ធ្នូនេះបានដឹងខ្លះៗថា ក្នុងកិច្ចប្រជុំនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោកពិតជាគ្មានអំណាចក្នុងការទប់ស្កាត់ការរំលោកប្រឡាយ និងតំបន់លិចទឹកមួយចំនួននោះទេ។

លោកលោក ពេជ្រ ស្រស់ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា« ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ មានប្រសាសន៍ថាគាត់គ្មានអំណាចហាមទេ គឺស្មើនឹងពស់ព្រលិត គាត់បានដឹងដែរ
ថាមានរំលោភយកប្រលាយ និងព្រៃលិចទឹកមួយចំនួន ប៉ុន្តែគ្មានអំណាចទៅទប់ស្កាត់ទេ ហើយភារ:កិច្ចក្នុងការ ទប់ស្កាត់នេះគឺខាងអាជ្ញាធរសមត្ថិកិច្ច»។

តែទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមសន្យាថា នឹងចូលរួមដោះស្រាយនូវបញ្ហាកង្វល់ទាំងអស់នេះសម្រាប់បងប្អូនប្រជាតាមដំណាក់កាលជាជំហានៗនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds