ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​ ៖ ត្រី​ប្រហុក​ខ្នើត​​ត្រូវ​ច្រើន​នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច ​តែ​ថ្លៃបន្តិច

 

កំពង់ឆ្នាំង​ ៖​ ត្រី​ធ្វើ​ប្រហុក ផ្អក ២ , ៣ ថ្ងៃមុន​ បាន​ត្រូវ​ច្រើន នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច តែ​តម្លៃ​នៅ​ថ្លៃ​គឺ​ក្នុង​១​គីឡូ ថ្លៃ​ពី​១៣០០​រៀល ទៅ​១៥០០​រៀល ហើយ​នៅ​ខ្នើត​ខែក្រោយ អាច​នឹង​សំបូរ​ម្តងទៀត ដែល​ប្រជាពលរដ្ឋ អាច​នឹង​ត្រៀម ធ្វើ​ប្រហុក​ផ្អក​ទុក​ហូប​បាន។ នេះបើយោងតាមលោក ហិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្ត​កំពង់ឆ្នាំង។

បើតាមប្រធាន​មន្ទីររូបនេះ បាន​ឲ្យ​ដឹងថា នៅក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៩-២០២០​នេះ បន្ទាប់ពី​បាន​តាមដាន​លើ​កម្ពស់​ទឹក ដែល​ហូរ​ចេញពី​បឹង​ទន្លេសាប​ឃើញថា ទឹកបាន​ស្រក​ចុះ​យ៉ាង​លឿន ដែល​មិន​ធ្លាប់​ជួបប្រទះ ក្នុង​រយៈកាល​កន្លងមក។ នៅក្នុង​ចុង​ខ្នើត​ខែ​មិគសិរ ខាងមុខនេះ​ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ​ត្រី​ប្រហុក​អាច​នឹង​ម្តងទៀត​។​

​ចំពោះ​ស្ថានភាព ខាងលើនេះ ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រី ឆ្អើរ​សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ មេត្តា​អញ្ជើញ​មក​ទិញ​ត្រី ក្នុង​ខែ​មិគសិរ​នេះ ឲ្យ​បាន​រួសរាន់ ដូច​បាន​ជម្រាបជូន​ខាងលើ​។​ នេះបើតាមការបញ្ជាក់របស់លោកហិន ហ៊ុន ។

​ជាមួយគ្នានេះដែរ មន្ទីរ​កសិកម្ម សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​មេត្តា ជួយ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​ទៅមក ស្នាក់នៅ​និង​ដឹកជញ្ជូន​ដឹក​ត្រី​ប្រហុក​ទៅកាន់​លំនៅឋាន​ដោយ​អនុគ្រោះ​ផង​ចុះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds