លោក កែវ រ៉េមី៖ សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិចម្បងដំបូងបំផុតនៃសិទ្ធិមនុស្

 

សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិចម្បងដំបូងបំផុតនៃសិទ្ធិមនុស្ស សម្រាប់​មនុស្ស​ជាតិ ទូទាំងសកលលោក ដូច្នេះ ហើយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា បានប្រកាសយកថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ ធ្វើជាទិវា ស្តីពីស្តី សិទ្ធិមនុស្ស នៅកម្ពុជា បើយើងក្រឡេកមើលពីអតីតកាល គឺរងគ្រោះ​ដោយ​សារតែភ្លើងសង្គ្រាម ប្រជាជនបាត់បង់សិទ្ធិគ្រប់យ៉ាង ទើបមកដល់សម័យតេជោនេះ ប្រជា​ពល​រដ្ឋខ្មែរ ទទួល​បានសិទ្ធិគ្រប់បែបយ៉ាង។ នេះជាការលើកឡើងរបស់មេសិទ្ធិមនុស្ស​កម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាក្រោមប្រធានបទ«ខ្ញុំធ្វើ ដើម្បីសិទ្ធិមនុស្ស» ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ និងសហការជាមួយ អាឆាកម្ពុជា (OHCHR) នៅស្តាតអូឡាំពិក កាលពីម្សិលម៉ិញ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា រស់នៅដោយសុខសប្បាយ ព្រមទាំង​ទទួលបាន​សិទ្ធិ​គ្រប់បែបយ៉ាង ដែលគាំពារដោយច្បាប់ ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពនយោបាយ។

មេសិទ្ធិមនុស្ស​កម្ពុជា បន្ថែមថា ប៉ុន្តែ ពីអតីត​កាល កម្ពុជា ទទួលរងនូវសោកនាដកម្មនៃភ្លើងសង្គ្រាម ដែលធ្វើឱ្យមនុស្សទាំងអស់បាត់​បង់សិទ្ធិ​គ្រប់បែប​យ៉ាង ព្រមទាំងទទួលរងនូវការធ្វើទារុណកម្ម ទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស មនុស្សប្រុស ស្រី ក្មេង ចាស់ ត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។

លោកបន្តថា បច្ចុប្បន្ន ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ មានដាវដ៏ពិសិដ្ឋមួយដែលមិនអាចបំភ្លេចបាន គឺសិទ្ធិរស់រានមានជីវិត ដែលជាមូលដ្ឋានគ្រឹះ និងជាសិទ្ធិដំបូងបំផុត ដែលនាំយកមកដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលលោកបានខិតខំលះបង់សាច់ស្រស់ ឈាមស្រស់ និង​បូជាគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុប្រទេសជាតិ ជាពិសេស គឺទាមទារការគោរពសិទ្ធិមនុស្សតែម្តង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open