កម្ពុជា ឈ្នះវៀតណាមទៀតហើយ!! ឡៅ ចន្រ្ទា ប្រកួតយកឈ្នះកីឡាករវៀតណាមដោយពិន្ទុ
(ម៉ានីល)៖ការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ឆ្នាំនេះមានអត្តពលិកជិត៦ពាន់នាក់ ដែលមកពី១១ប្រទេសចូលរួម ពួកគេត្រូវប្រកួតប្រជែងលើ៥៦ប្រភេទកីឡា ខណៈកម្ពុជាបញ្ជូនអត្តពលិក៣១ប្រភេទកីឡាឲ្យចូលរួម។ ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ាន SEA Games ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។
បេីយោងតាមរយៈគណនីហ្វេសប៊ុកផេក TV5 Sport News ដែលនៅមុននេះបន្តិច បានមានការបញ្ជាក់ឲ្យដឹងថា៖«អបអរសាទរ កីឡាករ ឡៅ ចន្រ្ទា បានយកឈ្នះកីឡាករប្រទេស វៀតណាម HOANG Van Toan ដោយពិន្ទុ ក្នុងប្រភេទកីឡា KICK BOXING ទម្ងន់69គីឡូក្រាម។និងមានឳកាសឡើងទៅកាន់វគ្គបន្តទៀត នៃព្រឹត្តការណ៍កីឡាសុីហ្គេម នៅប្រទេសហ្វីលីពិន»។ ក្នុងនាមប្រជាជនកម្ពុជា ពិតជាមានមោទនភាពខ្លាំងណាស់ហើយ។
សូមចូលរួមអបអរសាទរ និងកោតសរសើរជាខ្លាំងដល់កីឡាករប្រដាល់កម្ពុជា ដែលបានខំតស៊ូយ៉ាងស្វិតស្វាញក្នុងការប្រកួត រហូតទទួលបានជ័យជម្នះ៕