ផលិតផលក្លែងក្លាយជាង១០០តោន ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃសុក្រនេះ
ភ្នំពេញ៖ ផលិតក្លែងក្លាយចំនួនប្រមាណជាង១០០តោន ត្រូវដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
មន្ត្រីប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអោយដឹងថា សម្ភារជាវត្ថុក្លែងក្លាយមានចំនួន១២មុខរួមមាន សំបកកញ្ចប់បារីគ្រប់ប្រភេទ, សំបកសុងបារីចំរុះ, បារីចំរុះម៉ាក,សសៃថ្នាំជក់, ឧបករណ៍សម្ភារបំរើឲ្យការផលិតបារី , ផលិតផលគ្រឿងសំអាងគ្រប់ប្រភេទ, ឧបករសម្ភារបំរើឲ្យការផលិតគ្រឿងសំអាង, ផលិត ផលធូប និងធូបមូស សរុបប្រមាណជាង១០០តោន ត្រូវបានកម្លាំងសមត្ថកិច្ច នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិយកទៅដុតបំផ្លាញចោល នៅភូមិប្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។
មន្ត្រីដដែលអះអាងថា កន្លងមកនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការដុតបំផ្លាញចោលនូវវត្ថុចាប់យកក្លែងក្លាយ ហើយក៏ជាលើកទី ៣២ហើយ ដែលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការដុតបំផ្លាញ ចោលវត្ថុតាងក្លែងក្លាយចំនួន១២មុខ រួមមាន៖ សំបកកញ្ចប់បារីគ្រប់ប្រភេទ, សំបកសុងបារីចំរុះ, បារីចំរុះម៉ាក, សសៃថ្នាំជក់, ឧបករណ៍សំភារៈបំរើឲ្យការផលិតបារី ,ផលិតផលគ្រឿងសំអាងគ្រប់ប្រភេទ, ឧបករណ៍សម្ភារបំរើឲ្យការផលិតគ្រឿងសំអាង ផលិតផលធូប និងធូបមូសសរុបប្រមាណជាង១០០តោន ។
មន្ត្រីគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងវត្ថុល្មើសច្បាប់ដែលបានចាប់យកមកដុតបំផ្លាញចោលដូចបានរៀបរាប់ខាងលើនេះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោក នាយឧត្តម
សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអម
សាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងមានការចូលរួមពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរ
មូលដ្ឋាន បានធ្វើឲ្យនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តភារកិច្ចរបស់ខ្លួនទទួលបានជោគ
ជ័យ ៕