សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលចូលរួមបរិច្ចាគថវិកាក្នុងការធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្រ្គោះជិវិតមនុស្ស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចបានមានប្រសាសន៍បង្ហាញអំពីចំនួនទឹកប្រាក់ដែលសប្បុរសជនជាតិនិងអន្តរជាតិបានចូលរួមក្នុងការធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយសង្គ្រោះជីវិតមនុស្សតាមការស្នើសុំរបស់សម្ដេចផ្ទាល់។

ក្នុងសារនោះ សម្ដេចតេជោបានសរសេរយ៉ាងដូច្នេះថា « សូមជំរាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថាចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតររហូតព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះមានចំនួន 70,191,994ដុល្លារនិងប្រាក់រៀលចំនួន32,110000រៀល។ បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លាន ដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។

ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ »៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds