លោក ពេជ្រ ស្រស់ ៖យោធា​ពាក់​ផ្កាយ​ពីរ​ ទុន ដៀត ជាអ្នកណា បានជាហ៊ាន​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ បានជាង១០ឆ្នាំ ?

 

​កោះកុង៖ ពាក់​ពន្ធ័នឹង​មន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ប្រធាន​គណបក្ស​យុវជន​កម្ពុជា ថាមន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ​ពិតជាមានអំណាចមែន ដែលប្រព្រិត្តបទល្មើសដដែលតាំងពីឆ្នាំ២០០៩​មកដល់ឆ្នាំ២០១៩។

យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក ពេជ្រ ស្រស់ នៅព្រឹកនេះ ពិតជាមានអំណាចមែនលោកផ្កាយ២ទុន ដៀត ដែលនៅតែបន្តការចាក់ដីយកដែនសមុទ្រតាំងពីឆ្នាំ២០០៩មកដល់បច្ចុប្បន្ន បើទោះបីមានការហាមឃាត់សកម្មភាពយ៉ាងណាក៏ដោយក៏លោកផ្កាយ២នេះនៅតែរះលើផ្ទៃទឹកសមុទ្រខេត្តកោះកុង ដោយមិនខ្វល់ពីព្រះច័ន្ទនោះឡើយ។

ជាមួយគ្នានេះដែរលោកបានចោទ ជាសំនួរថាតើ ទុន ដៀតជានរណា? បានជាមានឬទ្ធិដូចខ្មោចយ៉ាងដូច្នេះ ដោយគ្មាននរណាហ៊ានទៅប៉ះពាល់សោះអញ្ចឹង?

ប្រមុខគណបក្សនេះបន្ថែមថា តាមផ្លូវច្បាប់ បើជនណាប្រព្រឹត្តបទល្មើសដដែលៗនឹងត្រូវទទួលទោសទ្វេរដង បើសិនជាមិនរាងចាល តើលោកផ្កាយ ២ ទុន ដៀត អាចនឹងជាប់ទោសទ្វេរគុណឬទេ? ពីព្រោះបុគ្គលនេះ បានប្រព្រឹត្តបទល្មើសដដែលតាំងពីឆ្នាំ២០០៩មកដល់ឆ្នាំ២០១៩ ថ្មីៗនេះ។

ជាមួយគ្នានេះដែរ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ស្នើដល់សម្តេច ទៀ បាញ់ អនុវត្តអភិក្រមទី៥ លើលោកផ្កាយ ២ ទុន ដៀត ដែលប្រព្រឹត្តបទល្មើសដដែលៗ​។

គួររំលឹកដែរថា កាលពីថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ២០១៩ លោកពេជ្រ ស្រស់ បានបង្ហាញព័ត៌មានថា «ស្របពេលអាជ្ញាធរខេត្តកោះកុងកំពុងរវល់ដោះស្រាយទំនាស់ដីធ្លីនៅតាមបណ្តាស្រុក បែរជាឈ្មួញដីឈ្មោះ ទុន ដៀត ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយពីរ បានសម្ងំលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរយ៉ាងរំភើយ»៕

 

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open