ពេលនេះឈ្មួញដែលគ្រងតំណែងផ្កាយពីរ ហើយបានចាក់ដីរំលោភយកដែនទឹកសមុទ្រ នៅខេត្តកោះកុងនោះ បានព្រះរាជអាជ្ញា នៃតុលាការខេត្តកោះកុងចុះទៅផ្អាកសកម្មភាពហើយ បន្ទាប់ពីលោក ពេជ្រ ស្រស់…..
(កោះកុង)៖ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ មុននេះបន្តិច តាមរយៈគណនេយ្យ facebook របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងថា ពេលនេះឈ្មួញដែលពាក់ផ្កាយពីរដែលបានចាក់ដីរំលោភដែនសមុទ្រនៅឯខេត្តកោះកុងនោះ គឺបានបញ្ឈប់សកម្មភាពគឺត្រូវបានព្រះរាជអាជ្ញាអាជ្ញា នៃតុលាការខេត្តកោះកុងចុះទៅផ្អាកសកម្មភាព និងបានឃាត់គ្រឿងចក្រផងដែរ។
លោក ពេជ្រស្រស់បានសរសេរថា«ខណៈនេះ ខ្ញុំទទួលបានព័ត៌មានច្បាស់ការមួយគឺថាក្រោយពីខ្ញុំបានចុះផ្សាយនូវព័ត៌មានថាមានឈ្មួញគ្រងតំណែងផ្កាយពីរ បានចាក់ដីរំលោភយកដែនទឹកសមុទ្រកាលពីម្សិលមិញ ហើយនៅល្ងាចថ្ងៃទី០៣
ខែធ្នូ ឆ្នាំ២០១៩ គឺត្រូវបានព្រះរាជអាជ្ញា នៃតុលាការខេត្តកោះកុងចុះទៅផ្អាកសកម្មភាព និងបានឃាត់គ្រឿងចក្រផងដែរ» ហើយលោកមានចម្ងល់ថាតើមន្ទីរបរិស្ថានទៅណា បានជាមើលមិនឃើញសកម្មភាពរំលោភបំពានសមុទ្រយ៉ាងដូច្នេះ..? ៕