សិទ្ធី នីកា កាន់តែស្រស់ស្អាត ក្រោយសម្រាលកូនប្រុសរួច…

(កម្សាន្ត)៖ តារាសម្តែងបទ “មេឃ កំពុង ភ្លៀង ហើយ” ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ហើយ
ថ្មីនេះនាងបានសម្រាល កូន ប្រុសដំបូង ផង តែ បើ ក្រឡេក មើល សម្រស់វិញ គឺស្រស់ ស្អាត ខ្លាំង ណាស់សឹង តែ មិន ជឿ ថា នាងមានកូននោះទេ។

អ្វីដែលសំខាន់ នាងបានស្វាមីដែលជាប់នឹងខ្សែស្រឡាយរាជ្យវង្សទៀតផង ហើយមើលទៅ
ស្វាមីរបស់ សិទ្ធី នីកា ពិតជាស្រលាញ់នាងខ្លាំងណាស់ ព្រោះឃើញថានៅក្បែរជាប់ជានិច្ច មិនឲ្យឃ្លាតមួយជំហាននោះទេ។

បើ គិត មកដល់ពេលនេះ តារា សម្តែង វ័យក្មេង សិទ្ធី នី កា ទើប សម្រាលកូន បាន ប្រមាណ ជាមួយ ខែ ប៉ុណ្ណោះ តែ អ្វី ដែល ធ្វើឱ្យគេចាប់អារម្មណ៍ នោះគឺសម្រស់ និង រូបរាង របស់ នាង នៅតែ ស្រឡូន ស្រស់ ស្អាត មិន ប្រែប្រួល ឡើយ ។ រហូត មានមិត្ត នារី ខ្លះ លាន់មាត់ សរសើរនាងថា ក្រោយពីក្លាយ ជាអ្នកម្តាយ សិទ្ធី នី កា កាន់តែ ស្អាត ប្លែក ជាង មុន ។

កាលពីពេលថ្មី ៗ នេះ សិទ្ធី នី កា បាន បង្ហាញ រូបភាព ជា ច្រើន ក្នុង ពិធី បង្កក់ សិរី កូនប្រុស ដែល ជា ខ្សែ រាជវង្ស ដែល មានឈ្មោះ ថា នរោត្តម ពង្ស ច័ក្រី។ ថ្ងៃនោះ គេ បានកត់សម្គាល់ ឃើញ សិទ្ធី នី កា ពិតជា ស្រស់ ស្អាត និង លេចធ្លោ ខ្លាំង តែម្តង ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open