គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញលេខទូរស័ព្ទ សម្រាប់ប្រឹក្សាច្បាប់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
(ភ្នំពេញ)៖ ដើម្បីលើកស្ទួយសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ សម្រួលការលំបាករបស់ពលរដ្ឋ និងជាពិសេសបង្ខិតសេវាប្រឹក្សាច្បាប់នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីប្រឹក្សាច្បាប់តាមទូរស័ព្ទដោយឥតគិតថ្លៃ ទៅដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់តាមរយៈប្រព័ន្ធទូរស័ព្ទ ដោយមិនចាំបាច់ធ្វើដំណើរមកទទួលសេវានេះ ដោយផ្ទាល់នៅការិយាល័យរាជធានីភ្នំពេញទៀតទេ។
កម្មវិធីប្រឹក្សាច្បាប់តាមទូរស័ព្ទដោយឥតគិតថ្លៃ មានក្រុមមេធាវីសិទ្ធិមនុស្សរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រចាំការជារៀងរាល់ថ្ងៃក្នុងការទទួលទូរស័ព្ទ និងឆ្លើយតបទៅនឹងចម្ងល់ និងក្តីកង្វល់ផ្សេងៗរបស់សាធារណជនពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ តាមកម្មវិធី និងលេខទូរស័ព្ទដូចខាងក្រោម៖