អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទទួចឲ្យវិទ្យុអាស៊ីសេរី ធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មានពិត​ប្រកបដោយ​វិជ្ជាជីវៈ

 

ឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃ​ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចោទប្រកាន់ថា សម្តេចក្រឡាហោម ស ខេង បាន​បញ្ជា​ឲ្យចាប់រាល់មុខសញ្ញា ដែលចូលរួមទទួលដំណើរ លោក សម រង្ស៉ី ដោយមិនយល់មុខ អ្នកនាំពាក្យក្រសួងមហាផ្ទៃ  ថាការចោទប្រកាន់នេះ មិន​ត្រឹមត្រូវឡើយ ហើយអ្នកនាំពាក្យនៅតែទទួចឲ្យវិទ្យុអាស៊ីសេរី ធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មានពិត​ប្រកបដោយ​វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញ​សេចក្តីបំភ្លឺ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បានអះអាងថា ការចោទប្រកាន់នេះ មិន​ត្រឹមត្រូវឡើយ ហើយអ្នកនាំពាក្យនៅតែទទួចឲ្យវិទ្យុអាស៊ីសេរី ធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មានពិត​ប្រកបដោយ​វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ មានការទទួលខុសត្រូវខ្ពស់ ឲ្យសាធារណជន ទទួលបាននូវ​ព័ត៌មានពិត និង​ត្រឹមត្រូវ ដែលមានផលប្រយោជន៍ដល់សង្គមជាតិ។

អ្នកនាំពាក្យមានការសោកស្តាយចំពោះពាក្យខ្វះការពិត និងគ្មានគុណធម៌ ហើយ ​ ការ​ផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីនេះ អាចនឹងនាំឱ្យសាធារណជន មានការយល់ច្រឡំលើ ​សម្តេចក្រឡា​ហោម ស ខេង និងក្រសួងមហាផ្ទៃ ថាធ្វើការដោយឥតក្រែងរអែង និងមិន​គោរពច្បាប់​ជាធរមាន ឬ​មានន័យថា កម្ពុជាមិនមែនជាប្រទេសប្រកាន់នីតិរដ្ឋ។

អ្នកនាំពាក្យ បញ្ជាក់ថា សម្តេច ស ខេង ក្នុងឋានៈជាឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតតាម​បែបប្រជា​ធិបតេយ្យ តែងតែគោរពជាដរាប​តាម​​រដ្ឋធម្មនុញ្ញកម្ពុជា ហើយក្នុងឋានៈនេះ សម្តេចតែងតែផ្តោត​ការយក​ចិត្តទុកដាក់ជាពិសេសលើ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា «ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាង​ការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាង​សារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាង​ការប្រជុំ។

ជនណាក៏ដោយ មិនអាចឆ្លៀតប្រើ​សិទ្ធិ​នេះដោយរំលោភ នាំឲ្យប៉ះពាល់ដល់កិត្តិយស​របស់អ្នក​ដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់​សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ ហើយ​ក្នុងនាមជាអ្នកទទួលខុសត្រូវ​លើស្ថា​ប័ន​បម្រើឲ្យការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សា​ធារណៈ និងសុវត្ថិភាពសង្គម សម្តេចតែងតែណែ​នាំ​ដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវចៀសវាងដាច់ខាតដូវការប្រើប្រាស់អំពើ​ហិង្សា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds