ចំណូលពីការលក់បណ្ណចូលទស្សនាអង្គរ ១១ខែ ឆ្នាំ២០១៩ មានជិត ៩០លានដុល្លារ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអោយដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ គ្រឹះស្ថានអង្គរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត ៩០លានដុល្លារ ធ្លាក់ចុះជាង ១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន ១,៩៩៧,២៦៧នាក់ ធ្លាក់ចុះ១៤.០៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៨៩,៥៥៥,៤៧៤ដុល្លារអាមេរិក ធ្លាក់ចុះ ១៤.៣២ភាគរយ។
បើគិតតែក្នុងរយៈពេល១ខែវិច្ឆិកា ឆ្នាំ២០១៩ គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវចំនួន ១៩៣.២៦០នាក់ ធ្លាក់ចុះ១៧.១០ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៨,៨៥៤,១៩០ដុល្លារអាមេរិក ធ្លាក់ចុះ១៦.៤៧ភាគរយ៕