ផឹកទឹកអំពៅរាល់ថ្ងៃតិចអត់ដឹងទឹកអំពៅមានគុណប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពរាងកាយ និងស្បែករបស់អ្នកបុណ្ណា…!!!!
ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 10:20PM
នៅពេលអាកាសធាតុក្តៅទឹកអំពៅ គឺជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈដ៏អស្ចារ្យបំផុតសម្រាប់បំពង់ករបស់អ្នក។ ខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរទទួលទានទឹកអំពៅ៖
១.ផ្តល់នូវថាមពលដល់អ្នក អំពៅមានផ្ទុកជាតិស្ករ និងអេឡិចត្រូលីត្រធម្មជាតិធ្វើឲ្យវាក្លាយជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់រាងកាយរបស់អ្នក នៅពេលដែលបាត់បង់ជាតិទឹក។ ទឹកអំពៅគឺជាភេសជ្ជៈដ៏ល្អមួយ ដើម្បីជួយឲ្យត្រជាក់ និងប្រឆាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល។
២.កូឡេស្តេរ៉ូលទាប ទទួលទានទឹកអំពៅ ជួយកាត់បន្ថយកូឡេស្តេរ៉ុល រួមបញ្ចូលទាំង LDL និងទ្រីគ្លីសេរី។ សូមចាប់ផ្តើមរីករាយក្នុងការទទួលទានទឹកអំពៅ ១កែវ ជារៀងរាល់ថ្ងៃ។
៣.ជួយដល់ប្រព័ន្ធរំលាយអាហារ ទឹកអំពៅ មានប្រសិទ្ធភាពក្នុងការព្យាបាលការទល់លាមក និងជួយសម្រួលដល់ការរំលាយអាហារដោយសារវត្តមាននៃជាតិប៉ូតាស្យូមខ្ពស់។
៤.កាត់បន្ថយគ្រុនក្តៅ ទឹកអំពៅ ជាភេសជ្ជៈអាចជួយកាត់បន្ថយគ្រុនក្តៅប្រកបដោយប្រសិទ្ធភាព វាក៏ជួយបំពេញបន្ថែមនូវប្រូតេអ៊ីនដែលបាត់បង់។
៥.ជួយដល់ថ្លើម ទឹកអំពៅជួយថែរក្សាកម្រិតសារធាតុប៊ីលីរូប៊ីនក្នុងទឹកប្រម៉ាត់ ដូច្នេះវាការពារថ្លើមប្រឆាំងនឹងការឆ្លងមេរោគ។
៦.ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ទឹកអំពៅជាភេសជ្ជៈធម្មជាតិមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត និងជំងឺមហារីកសុដន់ ព្រោះវាមានជាតិកាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ដែក និងម៉ង់ហ្គាណែសខ្ពស់។
៧.ល្អសម្រាប់ធ្មេញ ការទទួលទានអំពៅមិនត្រឹមតែជួយធ្មេញបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សារធាតុរ៉ែខ្ពស់ផងដែរ ដែលជួយការពារធ្មេញពុក និងខ្យល់ដកដង្ហើមមិនល្អ។
៨.ជួយឲ្យស្បែកភ្លឺ ទឹកអំពៅជួយបន្សាបជាតិពុលនៅក្នុងរាងកាយ។ វាមានសមាសធាតុដែលអាចជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អ រលោង និងទន់។
៩.ទប់ស្កាត់ភាពជ្រីវជ្រួញ ការទទួលទានទឹកអំពៅ ជួយការពារកុំឲ្យឆាប់ចាស់ និងជួយកាត់បន្ថយភាពជ្រីវជ្រួញ។
ចំណាំ: សូមកុំទទួលទានទឹកអំពៅនៅពេលក្រពះទទេ ព្រោះវាមានជាតិស្ករខ្ពស់ ដែលអាចនាំឲ្យមានកម្រិតជាតិស្ករនៅក្នុងឈាមភ្លាមៗ៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន