លោក កែវ រ៉េមី ៖ កាលណាប្រទេសជាតិមានសន្តិភាព គឺមានការគោរពសិទ្ធិមនុស្

 

(មណ្ឌលគិរី)៖ ថ្លែងក្នុងពិធីអញ្ជើញជាអធិបតីភាព បើកបាឋកថាស្តីពី «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស» ដែលរៀបចំសហការដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តផ្សព្វផ្សាយ សកម្មភាព និងគោលការណ៍អនុវត្តតាមច្បាប់សិទ្ធិមនុស្ស ជូនដល់យុវជន និងប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី។

លោក កែវ រ៉េមី បានឱ្យដឹងថា កាលណាប្រទេសជាតិមានសន្តិភាព គឺមានការគោរពសិទ្ធិមនុស្ស ដូច្នេះ កាលណាមានសន្តិភាព ការគោរពសិទ្ធិមនុស្ស គឺមានការអភិវឌ្ឍ ជាស្តែងបច្ចុប្បន្ននេះ ខេត្តមណ្ឌលគិរី មានការរីកចម្រើនយ៉ាងខ្លាំង ដែលប្រែក្លាយពីតំបន់ស្ងាត់ជ្រងំ ពីអតីតកាល ឱ្យមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត ក្រោមម្លប់នៃសន្តិភាព ទាំងជនជាតិខ្មែរ និងបងប្អូនជនជាតិភាគតិច មានសិទ្ធិស្មើរភាពគ្នាចំពោះមុខច្បាប់។

មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានបន្តថា ដោយសារសន្តិភាព ស្ថិរភាពនយោបាយ និងការគោរពសិទ្ធិមនុស្សនេះហើយ បច្ចុប្បន្ន ខេត្តមណ្ឌលគិរី គឺជាឋានសួគ៌ធម្មជាតិ បានអភិវឌ្ឍខេត្តភូមិភាគឦសានមួយនេះ ឱ្យមានការរីកចម្រើនគួរជាទីមោទន ជាពិសេសការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអញ្ជើញមកទស្សនាពីសំណាក់ភ្ញៀវទេសចរណ៍បរទេសយ៉ាងច្រើនផងដែរ។

ប្រទេសកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ មានដាវដ៏ពិសិដ្ឋមួយដែលមិនអាចបំភ្លេចបាន គឺសិទ្ធិរស់រានមានជីវិត ដែលជាមូលដ្ឋានគ្រឹះ និងជាសិទ្ធិដំបូងបំផុត ដែលនាំយកមកដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលលោកបានខិតខំលះបង់សាច់ស្រស់ ឈាមស្រស់ និងបូជាគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុប្រទេសជាតិ ជាពិសេស គឺទាមទារការគោរពសិទ្ធិមនុស្សតែម្តង។

លោក កែវ រ៉េមី ថា ទោះបីប្រទេសកម្ពុជា ជាប្រទេសតូចក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា ជាប្រទេសមួយដែលមានការគោរពសិទ្ធិមនុស្ស ដ៏គំរូមួយនៅក្នុងតំបន់ និងសកលលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds