រឿងអាចារ្យធំប្រមាថទៅលើព្រះតេជគុណសាន សុជា លោក ពេជ្រ ស្រស់ ថាដើរហួសនៃបន្ទាត់ក្រហមសីលធម៌
ករណីអាចារ្យធំជេប្រមាថទៅលើព្រះតេជគុណសាន សុជា ប្រធានបក្សយុវជនកម្ពុជា ថាដើរហួសនៃបន្ទាត់ក្រហមសីលធម៌ពេកហើយ ដែលតំរូវអោយអាចារ្យធំសុំទោសព្រះតេជគុណ សាន សុជា ដោយស្មារតីទទួលខុសត្រូវ
សរសេរនៅក្នុងទំព័រហ្វេសបុកលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអោយដឹងថា ដើមឡើយខ្ញុំមិនចង់និយាយទេ ប៉ុន្តែលើកនេះអាចារ្យធំ ដូចជាដើរហួសនៃបន្ទាត់ក្រហមសីលធម៌ពេកហើយ បើអាចារ្យធំរិះគន់លើអ្នកមានគំនិតផ្ទុយអំពីការថែរក្សាទំនៀមទំលាប់គ្រប់គ្នាគឺខ្ញុំគាំទ្រ ប៉ុន្តែការដែលប្រើពាក្យមិនសមរម្យលើព្រះសង្ឃគឺខ្ញុំមិនពេញចិត្តទាល់តែសោះ ជាពិសេសពាក្យពេចន៍លើគុណម្ចាស់ សាន សុជា តែម្តង..។
លោកបន្ថែមថា តាមព្រះពុទ្ធសាសនាគឺព្រះអង្គមិនឲ្យយកទីខាងក្រៅធ្វើជាទីពឹងនោះទេ គឺព្រះអង្គឲ្យយកខ្លួនឯងជាទីពឹង និងអំពើល្អ ព្រមទាំងព្រះធម៌ ដើម្បីធ្វើជាយាន្តដើម្បីឆ្ពោះទៅរំលត់ទុក្ខ ប៉ុន្តែការជឿលើអ្វីមួយក៏ព្រះពុទ្ធមិនបានហាមឃាត់ដែរ ក៏ប៉ុន្តែព្រះអង្គឲ្យជឿប្រកបទៅដោយបញ្ញាទើបបានសុខដល់ខ្លួន។
លោកបន្តថា ក្នុងន័យនេះ ខ្ញុំសូមឲ្យលោកអាចារ្យធំសុំទោសព្រះតេជគុណ សាន សុជាដោយស្មារតីទទួលខុសត្រូវ ដើម្បីទុកជាការគោរពដល់ព្រះសង្ឃ និងបញ្ចប់ការត្មះតិះដៀលព្រះសង្ឃទាំងខ្លួនមិនយល់ពីព្រះសង្ឃច្បាស់។
បញ្ជាក់ ទោះបីជាអាចារ្យធំមានចេតនាឬអចេតនាក្នុងការប្រមាថព្រះអង្គ សាន សុជា ក៏ដោយគឺអាចារ្យធំត្រូវតែសុំទោសព្រះអង្គជាដាច់ខាត ដោយសារការប្រមាថនោះមានភ្ជាប់រូបព្រះអង្គ សាន សុជាដូច្នេះកម្មបានសាងលើព្រះអង្គរួចទៅហើយដែរ។