លោក ពេជ្រ ស្រស់ ប្តេជ្ញាតាមដានការអនុវត្តន៏ច្បាប់នៅកម្ពុជា នឹងការពារជនរងគ្រោះ

ប្រធាណគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ប្តេជ្ញាតាមដានការអនុវត្តន៏ច្បាប់នៅក្នុងប្រទេសកម្ពុជា នឹងការពារជនរងគ្រោះ និងតម្លៃច្បាប់ឲ្យអស់លទ្ធភាព ដើម្បីធានាបានយុត្តិធម៌សង្គមនិងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។

 

ការថ្លែងបែបនេះបន្ទាប់ពីប្រមុខបក្សរូបនេះ បន្ទាប់ពីចុះពិនិត្យតាមដានរឿងក្តីមួយ នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ដែលអ្នកឈ្នះក្តីមានឈ្មោះ ឡៅ ស៊ុនប៉ា ហើយអ្នកចាញ់ក្តីមានឈ្មោះ ឧកញ៉ា យិន សុវណ្ណី ជនទាំងពីរបានតតាំងគ្នាតាមផ្លូវតុលាការដោយតុលាការកាត់សេចក្តីឲ្យឈ្មោះឡៅ ស៊ុនប៉ា ឈ្នះក្តីប៉ុន្តែអនុវត្តសាលក្រម១៥លើកហើយមិនបានសំរេច ។

សរសេរនៅក្នុងហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ​ លោកពេជ្រ ស្រស់ បានអោយដឹងថា ករណីនេះតុលាការគ្រប់ថ្នាក់អោយ​ជន​រងគ្រោះឈ្នះក្តីប៉ុន្តែអនុវត្តសាលក្រម ១៥ លើកមិនសំរេច ហើយអនុវត្តសាលក្រមលើកទី១៦នេះ មានវត្តមានរូបលោក និងភាគីពាក់ព័ន្ធទាំងអស់ចុះមកអនុវត្តបានសម្រេចជាស្ថាពរ ដើម្បីយកផ្ទះលក់លៃឡុងសងទៅភាគីដែលឈ្នះក្តី។

 

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់រូបនេះបន្ថែមថា  ក្នុងនាមរូបខ្ញុំជាជនមានភារៈកិច្ចឃ្លាំមើល តាមដានការអនុវត្តន៏ច្បាប់នៅក្នុងប្រទេសកម្ពុជា ខ្ញុំនឹងការពារជនរងគ្រោះ និងតម្លៃច្បាប់ឲ្យអស់លទ្ធភាព ដើម្បីធានាបានយុត្តិធម៌សង្គមនិងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ។

លោកថា ជាពិសេសគឺលើកកម្ពស់តម្លៃច្បាប់នៅក្នុងប្រទេសកម្ពុជាយើង ហើយធានាសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ដោយមិនមានការបែងចែកនូវ វណ្ណៈឋានៈ តួនាទី អ្វីនោះឡើយ អ្នកល្មើសច្បាប់គឺត្រូវតែទទួលពិន័យពីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open