ភ្ញាក់ផ្អើល​ពេល​ដឹង​ពីប្រវត្តិជំនួប​របស់​ Salah ប៉ះ​ក្លឹប​ធំ​ៗ​ទាំង​ ៦​ក្នុង​ PL នៅ​រដូវ​កាល​នេះ

ថ្ងៃទី​ ០២ ខែមេសា ឆ្នាំ ២០១៩ ម៉ោង​ 6:33PM

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Liverpool កីឡាករ​ Mohamed Salah រក​គ្រាប់​បាល់​បាន​ច្រើន​ដែរ​ក្នុង​ Premier League តែ​ដូច​ជា​មិន​សូវ​មាន​យីអ៊ុន​សោះ​ពេល​លេង​ទល់​នឹង​ក្លឹប​ធំៗ​ទាំង​ ៦​​នៅ​រដូវ​កាល​ ២០១៨/១៩​នេះ។

ក្នុង​រដូវ​កាល​នេះ​ដែរ​ ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​រូប​នេះ​លេង​ទល់​នឹង​ក្លឹប​ធំ​ៗ​ចំនួន​ ៩​ប្រកួត​ ប៉ុន្តែ​រក​គ្រាប់​បាល់​បាន ១​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​តែ​ ១​ដង​តែ​ប៉ុណ្ណោះ។

មួយ​គ្រាប់​នោះ​ទៀត​សោត​ គឺ​បាន​ពី​ការ​ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​ នៅ​ពេល​​ដែល​ក្លឹប​ Liverpool យក​ឈ្នះ​​ក្លឹប​ Arsenal ៥-១ ក្នុង​កីឡដ្ឋាន​ Anfield នៅ​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០១៨​ កន្លង​ទៅ។ ចំពោះ​ Assist ម្ដង​នោះ​ ក៏​កើត​ឡើង​ក្នុង​ប្រកួត​ដូច​គ្នា​ដែរ។

គិត​ត្រឹម​ពេល​នេះ​ក្នុង​រដូវ​កាល ២០១៨/១៩ Salah រក​បាន​គ្រាប់​បាល់​ចំនួន ១៧​គ្រាប់​ ក្នុង​ ៣០​ប្រកួត​នៃ​ Premier League និង​២០​គ្រាប់​គ្រប់​កម្មវិធី ខណៈ​រដូវ​កាល​មុន​ រូប​គេ​រក​បាន​រហូត​ដល់​ទៅ ៣២​គ្រាប់​ ក្នុង​លីគ​កំពូល​អង់គ្លេស​ និង​៤៤​គ្រាប់​គ្រប់​កម្មវិធី​ទាំង​អស់៕

Image may contain: 1 person, playing a sport and outdoor

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds