តុលាការសម្រេចបិទការស៊ើបសួរសំណុំរឿងលោក កឹម សុខា  ក្រោយដំណើរការនីតិវិធីជាង២ឆ្នាំ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី  បានសម្រេចបិទការស៊ើបសួរសំណុំរឿងលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រោយដំណើរការនីតិវិធីជាង២ឆ្នាំ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី “ការបិទការស៊ើបសួរ” របស់សាលាដំបូងរាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹង ស្តីពី “ការបិទការស៊ើបសួរ”  បង្ហាញថា លោក កឹម សុខា ត្រូវបានដាក់អោយស្ថិតក្រោមការពិនិត្យពីបទ “សន្និដ្ឋិភាពជាមួយបរទេស” ប្រព្រឹត្តនៅប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ។

មាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បទសន្និដ្ឋិភាពជាមួយបរទេស ចែងថា “គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬ ភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យ មានអំពើប្រទូស្តរ៉ាយ ឬ ឱ្យ មានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា”។ បទ សន្និដ្ឋិភាពជាមួយបរទេសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds