លោក កឹម សុខា គ្រោងចុះសួរសុខទុក្ខពលរដ្ឋខ្មែរនាពេលខាងមុខនេះ បន្ទាប់ពីតុលាការបានផ្តល់សិទ្ធិ

 

(ភ្នំពេញ)៖ ក្រោយពីតុលាការផ្តល់សិទ្ធិឱ្យដើរពេញផ្ទៃប្រទេសលោក កឹម សុខា ប្រកាសនឹងចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនាពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីតុលាការបានផ្តល់សិទ្ធិឱ្យខ្លួនអាចដើរនៅទូទាំងប្រទេសកម្ពុជានោះ។

បង្ហោះសារដំបូងលើ Facebook ក្រោយតុលាការផ្តល់សិទ្ធិឱ្យដើរនៅក្រៅផ្ទះនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កឹម សុខា បានផ្ញើសេចក្តីនឹករលឹកទៅដល់ប្រជាពលរដ្ឋខ្មែរ។ លោក កឹម សុខា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរនៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា។ តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចតុលាការពីបទក្បត់ជាតិកាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលមួយឆ្នាំ។ លុះដល់ខែកញ្ញា ឆ្នាំ២០១៨ រូបលោកត្រូវបានផ្ទេរពីពន្ធនាគារត្រពាំងផ្លូវ មកឱ្យស្នាក់នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនអាចធ្វើដំណើរចេញពីក្នុងផ្ទះបាននោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open