លោក យ៉ង់ សាំងកុមារ ប្រាប់លោក សម រង្ស៊ី គួរជិះយន្តហោះពីបារាំងទៅជប៉ុន រួចបន្តមកកម្ពុជា
ភ្នំពេញ៖ ក្រោយពីលោក សម រង្ស៊ី ត្រូវបានអាកាសចរណ៍ថៃមិនអនុញ្ញាតហោះពីបារីស មកថៃ ឆ្លងចូលមកកម្ពុជា កាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បានផ្តល់យោបល់ឲ្យលោក សម រង្ស៊ី ហោះពីព្រលានយន្តហោះសាលដឺគោល ក្រុងប៉ារីស មកជប៉ុន ហើយឆ្លងចូលកម្ពុជាមក។
លោក យ៉ង់ សាំងកុមារ បានលើកឡើងក្នុងហ្វេសប៊ុកថា យន្តហោះជប៉ុនហោះហេីរមកភ្នំពេញរាល់ថ្ងៃ។ ក្រុមហ៊ុន យន្តហោះបារាំងក៏ហោះហេីរទៅជប៉ុនរាល់ថ្ងៃដែរ។ ប្រទេសទាំង២ជាមហាអំណាចពិភពលោក (G7) ជាប្រទេសឈានមុខខាងប្រជាធិបតេយ្យសេរីនិងជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា និងជាប្រទេសដែលមានតួនាទីសំខាន់ក្នងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកថា “នេះអាចជាជម្រេីសល្អបំផុតមួយ ក្នុងការធ្វេីដំណេីរចូលស្រុកខ្មែររបស់អ្នកនយោបាយ សេរីនិយមពិតប្រាកដ។ នេះក៏ជាឱកាសល្អមួយដេីម្បីតេស្តរដ្ឋាភិបាលជប៉ុន និងបារាំងផងដែរ”៕