ចេញពីច្រៀងខារ៉ាអូខេ ស្រាប់តែមានក្រុមជនសង្ស័យ៤នាក់ ហើយយក​ខ្សែក្រ​វ៉ាត់វាយ និងយកកាំបិត​ចាក់ទៅលើ​ជនរងគ្រោះ

(កណ្ដាល)៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៤នាក់ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ស្រុកលើក​ដែក ធ្វើការ​ឃាត់ខ្លួន ក្នុង​ករណីហិង្សា​ដោយចេតនា កាលពី​វេលាម៉ោង​២និង៣០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុច​ផ្លូវចូលហាង ខារ៉ាអូខេយីហោ អ័រគីដេ ស្ថិតក្នុងភូមិ​ក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ។

មន្ត្រីនគរបាល​ស្រុកលើកដែ​កបានឲ្យដឹង​ថា ជនសង្ស័យ​មានគ្នាសរុប៤នាក់ ចាប់ខ្លួន​បានម្នាក់​ឈ្មោះ ធឿន ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ។ ចំណែកជន​សង្ស័យ៣​នាក់ទៀតរត់គេចខ្លួនទី១-ឈ្មោះ ម៉ូ ភ័ស ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទី២-ឈ្មោះ ឆាប ធានិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត និងទី៣-ឈ្មោះ ឆាប ធានេត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ។ ចំណែកជន​រងគ្រោះឈ្មោះ ជា សុវណ្ណបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ ក្រុមជនសង្ស័យ និងជនរងគ្រោះមាន​ទីលំនៅភូមិ/ឃុំកើតហេតុ ។ ដោយឡែកវត្ថុតាង​ដកហូត​បានមាន៖ អាវយឺតដៃខ្លី ពណ៌សរ មានបោះពុម្ពរូប​នាគអក្សខាង​មុខសរសេរ​ថា GIVENCHY-PARIS មានស្នាម​ធ្លុះខាងក្រោយពីរ​កន្លែងប៉ុន​ម្រាមដៃ និងខ្សែរ​ក្រវ៉ាត់​សរសៃអំបោះក្បាល​ដែកចំនួន ១ផងដែរ ។

ប្រភពដដែល​បន្ដថា នៅមុនពេល​កើតហេតុ ជនរងគ្រោះ​បានផឹកស៊ី​ច្រៀងនៅហាង​ខារ៉ាអូខេយីហោ អ័រគីដេរ មកដល់​វេលាម៉ោង​២និង៣០នាទី ជនរងគ្រោះ​បានចេញពី​ច្រៀងវិញ ត្រឡប់មកផ្ទះ ខណៈជិះម៉ូតូចេញ​បានប្រហែល១០០​ម៉ែត្រជិតដល់​ថ្នល់លេខ១៤ ស្រាប់តែមាន​ក្រុមជន​សង្ស័យ៤នាក់​ខាងលើ បានស្ទាក់​ផ្លូវជន​រងគ្រោះ ហើយយក​ខ្សែក្រ​វ៉ាត់វាយ និងយកកាំបិត​ចាក់ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យមានរបួសស្នាម ។ ក្រោយពីធ្វើ​សកម្មភាពរួច ក្រុមជន​សង្ស័យក៏មាន​គ្នារត់គេច​ខ្លួនបាត់ទៅ ។ ចំណែកឯ​ជនរងគ្រោះ ត្រូវបាន​បងប្អូនសាច់​ញាតិ យកទៅសង្រ្គោះ​ព្យាបាលនៅ​ប្រទេសវៀតណាម ។

ក្រោយពី​សមត្ថកិច្ច​ទទួលបានព័ត៌មាន​ខាងលើនេះរួច ភ្លាមនោះកម្លាំង​នគរបាលជំនាញស្រុក សហការជាមួយ​កម្លាំងនគរបាល​ប៉ុស្ដិ៍រដ្ឋបាល បានចុះទៅ​ដល់កន្លែង​កើតហេតុ រួចធ្វើការពិនិត្យ និងកសាង​សំណុំរឿង ស្រាវជ្រាវ រហូតមក​ដល់ម៉ោង១៣និង៤០នាទី ថ្ងែខែឆ្នាំដដែល ក៏បានធ្វើការឃាត់​ខ្លួនជន​សង្ស័យបានម្នាក់​ក្នុងចំណោម៤នាក់ ហើយបានបញ្ជូនមក​កាន់អធិការដ្ឋាន​ដើម្បីបន្តចាត់​ការតាម​និតិវិធី ។ ចំណែកជន​សង្ស័យ៣​នាក់ទៀត ដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចក​សាងសំណុំ​រឿងស្រាវជ្រាវ​ដើម្បីស្វែង​រកចាប់​ខ្លួនចាត់ការ​បន្ដទៀត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds