ខាន់ ចាន់សុផល និយាយថា ផែង វណ្ណៈ មានមោទនភាព និង អំនួត ទើបទៅជាចឹង….!!!
រឿងរ៉ាវដ៏កក្រើកពេញផ្ទៃប្រទេស ក្រោយលោក ផែង វណ្ណៈ ត្រូវសមត្ថកិច្ចបញ្ជូនលោក សួរចំលើយបន្តនៅតុលាការសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីបង្ហោះ Facebook នាំអោយសាធារណៈជនយល់ច្រឡំថា សម្តេចតេជោ ពាក់ព័ន្ធនឹងឃាតកម្មលើលោកបណ្ឌិត កែម ឡី់។
លោក ខាន់ ចាន់សុផល ក៏បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”រឿងមួយដែលគ្រប់គ្នាមិនហ៊ានធ្វើដូចលោក ផែងវណ្ណះនោះគឺ ដើរទើស ដើរទាត់ និងដើរដោះ បន្ទាប់មក ដើររើសបញ្ហាដាក់ខ្លួន និងចុងក្រោយគាត់តែងប្រើពាក្យថា យកជីវិតធ្វើដើមទុន។ គ្រប់រឿងដែលលោក ផែងវណ្ណះ ដើរដោះ ភាគច្រើនគឺទទួល បានភាគរយជោគជ័យច្រើន ជាពិសេសរឿងដីធ្លី និងបញ្ហាផ្សេងៗ។ តែអ្វីដែលលោកផែង វណ្ណះ ដើរកាន់តែផុងខ្លួនជ្រៅៗទៅ ហើយពិបាកនិងដកខ្លួនថយក្រោយវិញបាននោះគឺ គាត់ (មានមោទនភាពពេក + អំនួត ) មិនខ្លាចរអា និង ទទួលយកមតិណែនាំពីថ្នាក់ដឹកនាំរបស់ខ្លួន និងយោបល់មិត្តរួមការងារ ដែលជាហេតុធ្វើឲ្យក្រសួងមហាផ្ទៃ សម្រេចដករូបលោកចេញពីអង្គភាព និង បន្ទាប់មកក៏ទទួលបានការសណ្តោសប្រណី ជាថ្មីម្តងទៀត ដោយបានផ្ទេរចេញពីក្របខណ្ឌ័ នគរបាល បានទៅនៅក្របខណ្ឌ័យោធានៅបុគ្គលិកអគ្គបញ្ជាការ។
ខ្ញុំស្គាល់ចរិតរបស់គាត់បានខ្លះ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយគាត់ជាមនុស្សមិនសូវចុះញ៉ម និង អ្នកណាឡើយ ទោះឋានះប៉ុណ្ណាក៏ដោយ រហូតការដើរវាយដោះរឿងរបស់គាត់ ធ្វើឲមនុស្សមួយចំនួន រត់ស្កាត់ទៅជួបគាត់ ដើម្បីសុំឲ្យគាត់កុំផ្សាយ ព្រោះគេខ្លាច លោកផែង វណ្ណះ ស្រាវជ្រាវ ហែករឿងដែលគេចង់ស្វែងរក ទោះបីជានៅខេត្តឆ្ងាយ យ៉ាងណាក៏ដោយ ក៏គាត់ព្យាយាមស្វែងរក យកព័ត៍មានទាំងនោះ មកវែកញែកវាយទាល់តែបាន។ ភាពលឿនរហ័ស និង ខ្វះការគិតពិចារណា ចង់ទទួលបានការចុច Like & share & comment ពាក្យបញ្ជោរ របស់គាត់ទាងអស់នេះហើយ ដែលកាន់តែធ្វើឲ្យគាត់ ធ្លាក់ទៅក្នុង រណ្តៅអវិជ្ជា គ្រោះថ្នាក់ ជាក់ជាមិនខាន។
ឥឡូវនេះលោក ផែងវណ្ណះ ត្រូវបានមេធាវីសម្តេចតេជោ ហ៊ុនសែន រួមទាំងស្ថាបន័អង្គភាព សារពត៍មានដ៏ល្បីនៅកម្ពុជា ដាក់ពាក្យបណ្តឹង ផ្ទួនៗ ចំពោះរូបលោក ផែង វណ្ណះ ដែលបានសសេរពត៍មាន ចោទសម្តេចតេជោ និង បរិហារកេរ្ត៍ ស្ថាបន័ពត៍មានថាជាស្ថាបន័គិតតែពីផលប្រយោជន៍ជាដើម។ល។ បន្ទាប់ពីលោក ផែង វណ្ណះ ត្រូវបានកងរាជអាវុធហត្ថផ្ទៃប្រទេស ធ្វើការចាប់ខ្លួន សួរចម្លើយភ្លាមៗផងដែរ រួចហើយនិងរសៀលនេះបានបញ្ជូនទៅដល់សាលាដំបូងក្រុងភ្នំពេញ ដើម្បីធ្វើការជំនុំជំរះ សើបសួរពីករណីលើសំណុំរឿងព្រហ្មទណ្ឌ័មួយនេះ”៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ