លោក ពេជ្រ ស្រស់ ថា បាតុកម្មពលករខ្មែនៅជប៉ុន ប្រៀបដូចហែកសំពត់អោយគេមើលងាយខ្មែរ

 

បន្ទាប់ពីពលករខ្មែនៅជប៉ុនគ្រោងធ្វើបាតុកម្ម ដើម្បីគាំទ្រការវិលត្រឡប់របស់លោកសម រង្ស៊ី មកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកាអ្នកនយោបាយវ័យក្មេងលោក ពេជ្រ ស្រស់ ប្រៀបការធ្វើបាតុកម្មនេះដូចហែកសំពត់អោយបរទេសគេមើលងាយខ្មែរតែប៉ុណ្ណោះ​។

ថ្លែងប្រាប់សារព័ត៌មាន fast news នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថា ខ្ញុំគិតថាវាជារូបភាពអាក្រក់មួយដែល ជនជាតិខ្មែរតែងតែហែកទ្រូងអោយអ្នកក្រៅឃើញ ហែកទ្រូងអោយក្អែកចឹក។ ចឹងការបាតុកម្មនៅជប៉ុវាអត់មានប្រយោជន៍អីដែល ជួយអោយលោក សម រង្ស៊ី រួចចេញពីទោស​ ឬក៏អោយសម រង្ស៊ី ចូលស្រុកយកអំណាច​ស្រួលៗនោះទេ។ វាគ្រាន់តែចរិកអាក្រក់របស់ប្រជាជនខ្មែរមួយចំនួនដែលតែងតែហែកកេរ្តិ៍ខ្លួនឯងអោយអ្នកដ៏ទៃគេមើលងាយ​។

លោកបន្ថែមថា បាតុកម្មនៅជប៉ុន មិនមែនតែលើកនេះទេ គឺច្រើនលើកច្រើនសារមកហើយ​ សួរវិញថាលទ្ធផលបាតុកម្មបានអ្វីខ្លះ​? វាអត់បានអីក្រៅពីគេមើលម៉ាកងាយជាតិសាសន៍ខ្លួនឯង បន្ទាបបន្ថាបជាតិសាសន៍ខ្លួនឯង អោយគេឃើញថាជាតិសាសន៍ខ្លួនឯងបែកបាក់​ ឬក៏មិនចុះសម្រុងគ្នាក្នុងការអភិវឌ្ឍន៍ប្រទេស​។ លោកថា បើខ្ញុំជាសមាជិក ក្នុងចំណោមបាតុកនោះខ្ញុំខ្មាស់គេណាស់ ពីព្រោះប្រទេសជប៉ុន គេមិនដែលឈ្លោះគ្នា ហែកហួគ្នាទៅដល់ប្រទេសក្រៅនោះទេ​ គឺគេរួបរួមគ្នាដើម្បីកសាងប្រទេស ហើយយើងមើលប្រទេសជប៉ុន គេរីកចំរើនទាំងសេដ្ឋកិច្ច គុនធម៌ បច្ចេកវិទ្យា នឹងវប្បធម៌ផ្សេងៗ​​។

ប្រធានគណបក្សរូបនេះ ខ្មែរមួយចំនួនគួណាស់តែខ្មាស់អៀនជាតិសាសន៍គេ ពីព្រោះថានៅលើលោកនេះគ្មានជាតិសាសន៍ណាមកជួយជាតិសាសន៍ណាបានទេ ព្រោះគេច្បាប់អធិបតេយ្យ នឹងគោរពគ្នាទៅវិញទៅមករវាងប្រទេសនឹងប្រទេស​។ ហើយការបាតុកម្មនេះវាគ្រាន់តែមនុស្សអត់មាយាទមួយចំនួនហែកសំពត់អោយគេមើលកេរ្តិ៍ខ្មាស់តែប៉ុណ្ណោះ។

លោកថា ចំពោះលទ្ធផលនៃបាតុកម្មនេះ យើងមើលឃើញអ្វីឆ្លើយតបសោះក្រៅពីការមើលងាយ គេដៀលចរិកពូជខ្មែរតែប៉ុណ្ណឹងឯង ពីសំណាក់បរទេស​។ ក្នុងន័យនេះខ្ញុំមិនគាំទ្រ មិនពេញចិត្តសោះនៅប្រជាតិខ្មែរមួយចំនួនអ្វើអ្វីតាមទំនើងចិត្ត មិនគិតពីតម្លៃជាតិសាសន៍ឯង ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds