Ronaldo បើសិនជារបួសទាន់ការប្រកួតជាមួយនិង AJAX គឺជារឿងមួយដែលពិបាក្យនិងទៅរួច
ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៩ ម៉ោង 4:47PM
Cristiano Ronaldo នៅតែស្ថិតក្នុងភាពស្រពិចស្រពិលសម្រាប់ Juventus ក្នុងការបង្ហាញខ្លួននៅ Champions League វគ្គ៨ក្រុមជើងទីមួយទល់នឹង Ajax។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំមានបញ្ហាសរសៃពួរក្នុងការប្រកួតឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ទល់នឹងស៊ែបដែលបញ្ចប់ក្នុងលទ្ធផល ១-១ កាលពីសប្ដាហ៍មុន ហើយពេលនេះមិនទាន់មានសញ្ញាវិជ្ជមានណាមួយបង្ហាញថារូបគេអាចត្រឡប់មកជួយ Juventus បានវិញនៅឡើយ។
Ronaldo បានខកខានលេង១ប្រកួតហើយឲ្យ Juventus ពេលប៉ះ Empoli ខណៈសល់ពេលមិនដល់១០ថ្ងៃទៀតទេពួកគេនឹងត្រូវប្រឈមមុខជាមួយ Ajax ដែលជាប្រកួតដ៏សំខាន់។ “Cristiano ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីត្រឡប់មកវិញបានវិញ។ ពួកយើងពិតជាចង់ឲ្យគេជាទាន់ Ajax តែវាពិតជាពិបាកបំផុត”។ Allegri អ្នកចាត់ការ Juv និយាយដូច្នេះ៕