សាលាក្រុងភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកសាកល្បងនៅថ្ងៃទី៨ខែវិច្ឆិកា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកសាកល្បងក្នុងក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៩ចាប់ពីម៉ោង១៣និង០០រសៀល នៅសួនមាត់ទន្លេមុខវត្តឧណ្ណាលោមក្បែររូបសំណាកតេជោមាស ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថារដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំយុវជននិងកីឡានឹងរៀបចំពិធីប្រណាំងទូកសាកល្បងក្នុងក្របខណ្ឌរាជធានីភ្នំពេញ។
ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកនៅថ្ងៃសុក្រ១២កើតខែកត្តិកឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៩ចាប់ពីម៉ោង១៣:០០រសៀលតទៅនៅសួនមាត់ទន្លេមុខវត្តឧណ្ណាលោមក្បែររូបសំណាកតេជោមាសតេជោយ៉តដោយមានការចូលរួមពីបណ្ដាទូកប្រកួតទាំងអស់ក្នុងរាជធានីភ្នំពេញ៕