លោកអ៊ុំ សំអាន ៖ បើ លោក ហ៊ុន សែន ប្រើប្រាស់ទាហានទៅការពារព្រំដែនជាយួន យួនមិនអាចរំលោភយកដីខ្មែរដូចសព្វថ្ងៃនោះទេ
ខណៈដែលកម្លាំងសមត្ថកិច្ចនេះមានពីរករណី គឺដើម្បីរក្សាសន្តិសុខសុវត្ថិភាពជាប្រចាំ និងដើម្បីត្រៀមការវិលចូលរបស់លោក សម រង្ស៊ី អតីតតំណាងរាស្ត្របក្សប្រឆាំងថាប្រសិនបើ លោក ហ៊ុន សែន ប្រើប្រាស់ទាហានច្រើនបែបនេះ ទៅការពារព្រំដែនជាយួន ប្រាកដណាស់ យួនមិនអាចរំលោភយកដីខ្មែរដូចសព្វថ្ងៃនោះទេ។
តាមរយៈហ្វេសបុករបស់នៅរសៀលថ្ងៃទី២ វិច្ឆិការនេះ លោកអ៊ុំ សំអាន បានលើកឡើងថា ប្រសិនបើ លោក ហ៊ុន សែន ប្រើប្រាស់ទាហានច្រើនបែបនេះ ទៅការពារព្រំដែនជាយួន ប្រាកដណាស់ យួនមិនអាចរំលោភយកដីខ្មែរដូចសព្វថ្ងៃនោះទេ រាស្រ្តខ្មែរតាមព្រំដែនក៏មិនស្រែកទ្រហ៊ោយំបាត់ដីស្រែចំការនៅតាមព្រំដែននោះដែរ ប៉ុន្តែលោក ហ៊ុន សែន ខ្លាំងបានតែជាមួយខ្មែរគ្នាឯង ឯជាមួយយួនវិញ ខ្លាចគេឡើងញ័រ ហើយបានកាត់ទឹកដីខ្មែអោយទៅយួនទៅទៀត។
លោកបន្ថែមថា គេត្រូវយកកងទព័ជាតិទៅការពារជាតិ ការពារព្រំដែន មិនមែនយកទាហានមកសម្លាប់ខ្មែរគ្នាឯង សម្លាប់រាស្រ្តដៃទទេ រាស្រ្តស្លូតត្រង់នោះទេ។
អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងរូបនេះបន្តថា ប្រសិនបើ មានការបង្ហូរឈាមចំពោះរាស្រ្តខ្មែរនោះ លោក ហ៊ុន សែន និងមេទាហានទាំងអស់នោះ នឹងត្រូវប្រឈមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវតុលាការឧក្រិដ្ឋកម្មអន្តរជាតិកោះហៅឬចេញដីការចាប់ខ្លួនជាមិនខាន ហើយវាសនាពួកគេមិនខុសពីអតីតមេដឹកនាំយូហ្គោស្លាវី លោក Slobodan Milosevic ដែលត្រូវបានតុលាការឧកម្មក្រិដ្ឋអន្តរជាតិចាប់ខ្លួននោះដែរ។
ជាមួយគ្នានេះដែរលោកអំពាវនាវអោយរដ្ឋាភិបាល កុំប្រើប្រាស់កងទព័ជាតិ ដើម្បីសម្លាប់រាស្រ្ត ដើម្បីការពារអំណាចខ្លួនឯង ត្រូវយកកងទព័ទៅការពារជាតិ ការពារព្រំដែនប្រសើជាង។
សូមរំលឹកផងដែរថា ក្នុងរយៈពេលប៉ុន្មាថ្ងៃនេះ កម្លាំងចម្រុះត្រូវបានពង្រាយនៅតាមជាយដែន នឹងតំបន់មួយចំនួនទៀត ត្រៀមសម្រាប់ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ខណៈលោក សម រង្ស៊ី អតីតប្រធានប្រឆាំង ដែលប្រកាសថាហ្នឹងវិលចូលមកកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខនេះ។