កងកម្លាំងចម្រុះ នៅខេត្តបន្ទាយមានជ័យ មានការ​ហ្វឹកហាត់​ទ្រង់ទ្រាយ​ធំ​ ដើម្បីថែរក្សាសន្តិសុខ

 

បន្ទាយមានជ័យ ៖ ​កងកម្លាំងចម្រុះ​នៅក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែវិច្ឆិកា នេះ មានការហ្វឹកហាត់ទ្រង់ទ្រាយធំ ​ដើម្បីថែរក្សាសន្តិភាព ដែលអាជ្ញាធរខេត្ត​​បាន​អំពាវនាវ​​កុំឱ្យ​​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច ​និងព្រួយបារម្ភពីបញ្ហាអ្វីឱ្យ សោះ។

មេបញ្ជាការរងយោធភូមិភាគិ៥ ទទួលជាមេបញ្ជាការតំបន់ទី១ បន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ អោយដឹងថា ការចូលរួមហ្វឹកហាត់ក្នុងយុទ្ធដំណើររួមគ្នា នៃកម្លាំងប្រយុទ្ធ មានកងទ័ព កងរាជអាវុធហត្ថ កងនគរបាលនោះ ត្រូវធ្វើពីទៀបភ្លឺ រហូតដល់ព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ ដែលកងកម្លាំងទាំងអស់ ត្រូវបានបំពាក់អាវុធយុទ្ធភណ្ឌ សម្ភារប្រយុទ្ធ រថពាសដែក និងរថយន្តតូចធំ ជាដើម។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានជូនដំណឹងដល់ សាធារណជន និងប្រជាពលរដ្ឋ មេត្តាជ្រាបថា នៅថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹក មានចល័តកងកម្លាំង ចេញពីទីបញ្ជាការទិសទី១ បន្ទាយមានជ័យ (តំបន់ទី១ នៃយោធភូមិភាគទី៥) និងពីទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឆ្ពោះទៅកាន់​​ស្នងការ​​ដ្ឋាននគរបាលខេត្ត ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានកម្លាំងយោធភូមិភាគទី៥ ទិសទី១ បន្ទាយមានជ័យ បញ្ជាការដ្ឋានកងរាជអវុធ ហត្ថ ​និងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបង្កើន​​ការ​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ​និងសុវត្ថិភាព​ និងអំពាវ នាវដល់ប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហាអ្វីឡើយ។

មេបញ្ជាការរងរូបនេះបញ្ជាក់ថា នេះជាយុទ្ធដំណើរ​​ហ្វឹកហាត់​​ធម្មតា ដែលធ្លាប់ធ្វើជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ហើយកន្លងមក កងឯកភាព ក៏បានហ្វឹកហាត់ និង បង្ហាញកម្លាំង និងសព្វាវុធជាហូរហែរមកដែរ។ ដូច្នេះ នេះមិនមែនជាការបង្ហាញកម្លាំង ដើម្បីគំរាមកំហែង បំភិតបំភ័យអ្វីទេ ពោលគឺកងកម្លាំង ពេលហ្វឹកហាត់ និងប្រតិបត្តិការ តែងបំពាក់អាវុធ និងសម្ភារប្រយុទ្ធដូច្នេះហើយ។

ទោះយ៉ាងណា កងកម្លាំងទាំងនោះ បានប្តេជ្ញា និងត្រៀមខ្លួនជាស្រេចហើយ ដើម្បីអនុវត្តន៍​ដីកា​ចាប់ខ្លួន​​ក្រុមឧទ្ទាម ក្រុមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលសមច្បាប់​ ក្រុមប្រមាថ​ព្រះមហាក្សត្រ និង​ប៉ុនប៉ងបំផ្លាញសុខសន្តិភាពនៅក្នុងខេត្ត ក៏ ដូចក្នុងប្រទេស។ ពោលគឺកងកម្លាំងមានកាតព្វកិច្ចអនុវត្តន៍ ​បទបញ្ជាប្រមុខរាជរដ្ឋាភិបាល និងថ្នាក់លើរបស់ខ្លួន ដើម្បីការ ពារប្រជាពលរដ្ឋ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds