ឪពុក Floyd ទម្លាយ​ថា កូន​ខ្លួន​នឹង​ឡើង​សង្វៀន​វិញ​ក្នុង​ឆ្នាំ​នេះ អាច​ប៉ះ Pacquiao

ថ្ងៃទី ០២​ ខែមីនា ឆ្នាំ ២០១៩ ម៉ោង 4:28PM

Floyd Mayweather នឹង​ត្រលប់​មក​កាន់​សង្វៀន​តទល់​នឹង Manny Pacquiao ឬ​កីឡាករ​ណា​ម្នាក់​ដែល​សម​ជាមួយ​គេក្នុង​ឆ្នាំ​នេះ។ នេះ​ជា​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​ឪពុក​របស់ Floyd។

Mayweather វ័យ​៤២​ឆ្នាំ​បាន​សម្រេច​ព្យួរ​ស្រោម​ដៃ បន្ទាប់​ពី​យក​ឈ្នះ​លើ​ Conor McGregor កាល​ពី​ខែ សីហា ឆ្នាំ ២០១៧។ ប៉ុន្តែ​គេ​បាន​ត្រលប់​មក​កាន់​សង្វៀន​វិញ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ក្នុង​ការ​ប្រកួត​មិន​ផ្លូវការ​មួយ​ទល់​នឹង​កីឡាករ​ជប៉ុន Tenshin Nasukawa  និង​ត្រូវ​បាន​លេច​ឭ​ព័ត៌មាន​ជា​ច្រើន​ថា​រូប​គេ​ត្រូវ​ជួប Pacquiao ម្ដង​ទៀត។

លោក Floyd Snr ជឿជាក់ កូន​ប្រុស​របស់​លោក​​នឹង​ពាក់​ហ្គង់​ឡើង​ប្រកូត​ម្ដង​ទៀត​ក្នុង​ពេល​ឆាប់ៗ។ “ខ្ញុំ​គិត​ថា Floyd នឹង​ត្រលប់​មក​វិញ ពេល​ដែល​ជួប​ដៃ​គូ​ស័ក្ដិសម។ Pacquiao គេ​បាន​ត្រលប់​មក​សង្វៀន​វិញ ដូច្នេះ​ពួក​គេ​អាច​សងសឹក​គ្នា​ម្ដង​ទៀត​បាន”។ សម្ដី​របស់ Floyd Snr៕ ​

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds