តារាហ្វេសប៊ុកស៊ិចស៊ី Bee Yobo Bee បង្ហោះសារប្លែកៗ ស្របពេលដែលរឿង ថៃ នារីសុជាតា នឹងពេជ្រ សូលីកា កំពុងតែផ្ទុះ
គេធ្លាប់តែឃើញអ្នកលក់ផលិតផលអនឡាញ នឹងជាម្ចាស់បទ”អូនមិនអីទេ តារាហ្វេសប៊ុកស៊ិចស៊ី កញ្ញា Bee Yobo Bee លក់តែឬផលិតផលនៅក្នុងហ្វេសបុក ស្របពេលដែលរឿងអតីតហ្វេសសុី ថៃ នារីសុជាតា ដែលត្រូវមិត្តជាង១០ឆ្នាំជាមួយតារាចម្រៀង ពេជ្រ សូលីកា ដែលហ៊ានភ្ជាប់ពាក្យ ជាមួយអតីតសង្សាចាស់មិត្តភក្រ្តឯង កំពុងតែផ្ទុះ ស្រាប់តែអ្នកលក់រូបនេះសរសេរសាប្លែកៗនៅក្នុងហ្វេសបុកទៅវិញ ហាក់ចង់ឌឺដងអ្នកទាំងពីរ។
ខណៈតារាចម្រៀង ពេជ្រ សូលីកា នឹង ថៃ នារីសុជាតា ដែលកំពុងហែកហួរគ្នាពេញបណ្តាញសង្គមរឿងមិត្ត ត្រៀមភ្ជាប់ពាក្យជាមួយអតីតសង្សានោះ គេឃើញអ្នកលកតាមអនឡាញរូបនេះ បានចោទជាសំនួរប្លែកៗ ហាក់ដូចជាចង់ឌឺដងទៅអ្នកទាំងពីរថា សង្សារចាស់បែកគ្នាហើយតើអាចនៅរាប់អានគ្នាជាមិត្តវិញបានទេ..? ហែកគ្នាអ្នកណាអ្នកខ្មាស់គេ? ហែកគ្នាហើយបានអីមកវិញ? តើអ្នកណាអ្នកចាំសើចយំរឿងគេ?
អ្នកលក់ផលិតផលអនឡាញ រូបនេះបន្ថែមថា សំរាប់ខ្ញុំធម្មតាៗតែបើអាចទៅអោយឆ្ងាយពីជីវិតខ្ញុំគឺខ្ញុំសប្បាយចិត្តជាងព្រោះវាមិនអាចទេដែលមកជាមិត្តនឹងគ្នា ចាំណាពួកម៉ាក់អាចក្លាយសង្សារបានតែសង្សារមិនអាចក្លាយជាពួកម៉ាក់នឹងគ្នាទេ។
អ្នកលក់រូបនេះបានអោយដឹងថា សំរាប់ខ្ញុំបើបែកគ្នាហើយ គឺមិនចង់ជួបមិនចង់និយាយរកសោះម៉ង សំខាន់បើបែកហើយគឺមិនត្រូវគ្នាវិញដាច់ខាតចង់អ្នកឯងទៅយកពីណានៅជាមួយអ្នកណាក៏មិនខ្វល់ដែរនិយាយរួមធ្វេីអត់ស្គាល់គ្នា ព្រោះខ្ញុំមិនចង់អោយមនុស្សថ្មីរបស់គេមិនសប្បាយចិត្តសំខាន់ស្រលាញ់អ្នកថ្មីអោយលេីសអ្នកចាស់ទៀត យកពេលធ្វេីអោយអ្នកថ្មីសប្បាយចិត្តរស់នៅជាមួយគ្នារៀនយល់ពីគេអោយបានច្រេីន…ខ្ញុំស្អប់បំផុតអ្នដែលយកអ្នកចាស់មកប្រៀបនឹងអ្នកថ្មី…មនុស្សខុសគ្នាសំខាន់យើងរស់នៅជាមួយអ្នកណាមានក្តីសុខជាង? ចឹងកុំរំលឹកពីសង្សារចាស់! និយាយរួមមិនមែនស្អប់សង្សារចាស់ទេគ្រាន់តែមិនចង់ដឹងលឺរឿងគេទៀត។

