ក្រោយពីកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន លោកផែង វណ្ណៈរួចមក ស្រាប់តែលោក ហេង ឡុង បានចេញមុខនិយាយថា….

(ភ្នំពេញ )នាព្រឹកមិញនេះ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ ប្រិយមិត្ដប្រាកដជាបានដឹងហើយថា លោក ផែង វណ្ណៈ ជាបុគ្គលដ៏មានឈ្មោះល្បីល្បាញ និងជាអ្នកនិយមលេង បណ្ដាញ ហ្វេសប៊ុកដ៏ល្បីម្នាក់ និងជាមន្ត្រី​យោធានៅក្រសួង​ការពារជាតិ ដែលតែងតែផ្ដល់ព័ត៍ទៅដល់មហាជនបានជ្រាបជារឿយៗនោះ ត្រូវបាន​កម្លាំងអាវុធហត្ថលេីផ្ទៃប្រទេស​ឃាត់ ខ្លួនមុននេះបន្ដិច ពាក់ព័ន្ធនឹងករណីបង្ហោះលើ ហ្វេសប៊ុកនាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី។

មុននឹងឈានដល់ការដាក់ពាក្យប្តឹង លោក ផែង វណ្ណៈ ពីបទបរិហាកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារនេះ អង្គភាពព័ត៌មាន Fresh News ក៏បានស្នើឱ្យលោក ផែង វណ្ណៈ អោយធ្វើការកែតម្រូវ ពាក្យសម្ដីរបស់ខ្លួន និងសុំទោសក្នុងរយៈពេល២៤ម៉ោង ចំពោះពាក្យពេជន៏ដែលលោកបាន និយាយបំពានមកលើ អង្គភាពសារព័ត៍មាន Fresh News ប៉ុន្តែផ្ទុយទៅវិញ លោក ផែង វណ្ណៈ ពុំបានកែតម្រូវនោះទេ ថែមទាំងជំរុញឱ្យអង្គសារព័ត៍មាន Fresh News ដាក់ពាក្យបណ្តឹងថែមទៀត។

ដោយឡែកមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ប្រធានសមាគមន៏សិល្បករខ្មែរ នោះគឺ លោក ហេង ឡុង បានធ្វើការលើកឡើងចំពោះបញ្ហាមួយនេះថា៖”ខ្ញុំពិតជាសោកស្តាយមែនទែន​ ចំពោះករណីដែលបងផែងវណ្ណៈ គាត់មិនទទួលយកការសម្របសម្រួលពីខ្ញុំ រហូតធ្វើឲ្យគាត់មោទនភាពភ្លេចខ្លួន និយាយប៉ះពាល់ទៅដល់អង្គភាព

ព័ត៌មាន Fresh News ដែលជាអង្គភាពព័ត៌មានធំបំផុត​ និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងមហាជន ជាពិសេសបាននិយាយធ្វើឲ្យមហាជនមានការសង្ស័យទៅលើសម្ដេចតេជោ​ ហ៊ុន​ សែន ដែលលោកគ្រាន់តែជាសប្បុរសជនមួយរូប ដែលមានទឹកចិត្តជួយក្រុមគ្រួសារសពលោកកែម ឡី ដោយមានសណ្តានចិត្តបរិច្ចាកថវិការ៥ម៉ឺនដុល្លារ ជួយសាងសង់ចេតិយតាមការអំពាវនាវរបស់ក្រុមគ្រួសារសព”៕

អត្ថបទ កែវ​ ច័ន្ទសុផាវរុណ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds