ទូរទស្សន៍Town នឹងMas Fight រៀបចំកម្មវិធី ប្រដាល់សេរីលំដាប់ពិភពលោក Mas Fight Cambodia ដែលមិនធ្លាប់មាននៅកម្ពុជា

 

ភ្នំពេញ) ៖ ស្ថានីយទូរទស្សន៍Town Full HD TV សាហការណ៍ជាមួយMas Fight ពិភពលោក រៀបចំប្រដាល់សេរីលំដាប់ពិភពលោក ម៉ាសហ្វៃ ខេមបូឌា ( Mas Fight Cambodia)នៅថ្ងៃស្អែក​។

លោក គឹម ស្រ៊ុនកុសល ប្រធានចាត់ការទូទៅកម្មវិធី Mas Fight Cambodia បានថ្លែងថា ដោយមានការសហការរវាងស្ថានីយទូរទស្សន៍ថោន និង Mas Fight ពិភពលោក នឹងសហការជាមួយនឹងសហព័ន្ធគុនខ្មែរ ក្នុងការរៀបចំកម្មវិធីប្រដាល់លំដាប់ពិភពលោកនៅក្នុងប្រទេសកម្ពុជានៅពេលនេះ លោកថានេះមិនត្រឹមជាឱកាសផ្ដល់ឲ្យស្ថានីយទូរទស្សន៍ថោន ក្នុងការរៀបចំការប្រកួតកីឡាប្រដាល់សេរីលំដាប់ពិភពលោកនេះឡើងនោះទេ ថែមទាំងផ្ដល់ឱកាសដល់កីឡាករគុនខ្មែរ អាចមានសិទ្ធិលើប្រដាល់ក្នុងកម្មវិធីលំដាប់ពិភពលោកនេះ នៅក្រៅប្រទេសផងដែរ។ លោក គឹម ស្រ៊ុនកុសល បានបញ្ជាក់ថា នេះគឺជាសញ្ញាណដ៏ល្អមួយ ក្នុងការបញ្ជៀបក្បាច់គុនខ្មែរ ទៅលើឆាកអន្តរជាតិឲ្យបានស្គាល់ពីគូនខ្មែរ ពិសេសគឺការលើកទឹកចិត្តដល់កីឡាករគុនខ្មែរ ត្រូវព្យាយាមហាត់សមឲ្យខ្លាំងដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមលើឆាកពិភពលោក។

លោក Tony Chen ប្រធានកម្មវិធីប្រដាល់Mas Fight បានថ្លែងថា ដោយសារសំលឹងឃើញពីសក្ដានុពលសមត្ថភាពរបស់កីឡាករគុនខ្មែរនាពេលបច្ចុប្បន្ន ទើបកម្មវិធី Mas Fight បានសម្រេចរៀបចំនៅលើទឹកដីប្រទេសកម្ពុជា ហើយក៏សន្យាថានឹងធ្វើឲ្យកីឡាករគុនខ្មែរ មានភាពល្បីល្បាញ ដូចកីឡាករល្បីៗផ្សេងទៀតនៅលើពិភពលោកផងដែរ។ លោករំពឹងថា លោកនឹងនាំកីឡាករគុនខ្មែរឡើងប្រកួតក្នុងកម្មវិធីMas Fight នៅលើពិភពលោកដូចជា នៅសហរដ្ឋអាមេរិក អ៊ឺរ៉ុប និងនៅតំបន់អាស៊ី ដែលកម្មវិធីបានរៀបចំ ហើយលោកមានសេចក្តីរីករាយដែលបានសហការជាមួយនឹងស្ថានីយទូរទស្សន៍ថោន និងរៀបចំការប្រកួតប្រចាំសប្ដាហ៍ ហើយលោកសង្ឃឹមថាកម្មវីធីនេះនឹងដំណើរការយ៉ាងល្អប្រសើរ។ ប្រធានកម្មវិធីប្រដាល់Mas Fight រូបនេះបានបញ្ចាក់ លោកបានឃើញពីការរៀបចំរបស់លក្ខណៈបច្ចេកទេសរបស់ស្ថានីយទូរទស្សន៍ថោន ទាំងស្ដង់ដារក្នុងការសាងសង គឺលោកពេញចិត្តជាខ្លាំង។

ជាមួយគ្នានោះដែរ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធិផលថ្មីមួយសម្រាប់ប្រទេសកម្ពុជា ពិសេសសម្រាប់វិស័យគុនខ្មែរ ដែលស្ថានីយទូរទស្សន៍ បានសហការជាមួយ នឹងកម្មវិធីប្រដាល់លំដាប់ពិភពលោក Mas Fight ព្រោះតែសម្លឹងមើលឃើញដល់ប្រយោជន៍របស់កីឡាករ កីឡាការិនីរបស់យើងនាពេលបច្ចុប្បន្ន។ ឯកឧត្តមបន្តថា «សហព័ន្ធកីឡាគុនខ្មែរតាំងនាម​គណៈកម្មការសហកា រៀបចំការប្រកួតកីឡាប្រដាល់កំរិតអន្តរជាតិ ជាមួយនឹងការប្រកួតកីឡាប្រដាល់ម៉ាសហ្វៃពិភពលោកនេះ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីជម្រាបជូន ក៏ដូចជាសំណូមពរដល់ប្រជាពលរដ្ឋកម្ពុជារបស់យើងទាំងមូលដើម្បីធ្វើការគាំទ្រ នៅការប្រកួតរបស់យើងនេះ ឲ្យបានច្រើនកុះករ»។ ឯកឧត្តម ក៏បានប្រកាសបើកកម្មវិធីសម្ពោធកម្មវិធី ប្រដាល់សេរីលំដាប់ពិភពលោក ម៉ាសហ្វៃ ខេមបូឌា ( Mas Fight Cambodia) ជាផ្លូវការផងដែរ។

ព្រឹត្តិការណ៍ប្រកួតប្រដាល់សេរីកម្រិតពិភពលោក ម៉ាសហ្វៃ ខេមបូឌា នៅស្ថានីយទូរទស្សន៍ ថោន នាថ្ងៃ២៧ តុលា ខាងមុខនេះមាន១០គូ ក្នុងនោះមានគូខ្មែរប្រកួតជាមួយខ្មែរ ៣គូ និងគូខ្មែរប្រកួតជាមួយបរទេស និងបរទេសជាមួយបរទេសមានចំនួន ៧គូ។ ម៉ាសហ្វៃ ខេមបូឌា ជាការប្រកួតប្រដាល់សេរី មានតែមួយទឹករយ: ៩នាទី មានតែអាជ្ញាកណ្តាល ១រូប មិនមានគណ:កម្មការដាក់ពិន្ទុ ប្រសិនបើការប្រកួតផ្តួលដៃគូឲ្យសុំចុះចាញ់ ឬសន្លប់ មិនបានទេ មានន៏យថាលទ្ធផលស្មើគ្នា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds